adverise with khmeread 1

មុន​ចូល​គេង​អ្នក​គួរ​សាកល្បង​របៀប​ម៉ាស្សា​ជើង​មួយ​នេះ​ឱ្យបាន ១៥​នាទី​!

    ​ការ​ម៉ាស្សា​ជើង​ដោយ​ខ្លួនឯង​តាមរបៀប​ទាញ​ម្រាមជើង​៣​ទាំងសងខាង​ឡើងលើ​រយៈពេល ១០ ទៅ ១៥ នាទី​អាចជួយ​ឱ្យ​អ្នក​ស្រួលខ្លួន និង​មាន​អារម្មណ៍​ធូរស្បើយ​យ៉ាងច្រើន​។ គ្រូពេទ្យ​ជាច្រើន​ក៏បាន​និយាយថា ទិច​និក​ព្យាបាល​បែបនេះ​មុន​ចូល​គេង​ផ្តល់នូវ​អត្ថប្រយោជន៍​សុខភាព​យ៉ាងច្រើន​ផងដែរ​។

​    ​អ្នកជំនាញ​បាន​ណែ​នាំឱ្យ​ធ្វើការ​ម៉ាស្សា​ជើង​តាម​របៀបនេះ​រៀងរាល់ថ្ងៃ មុន​ចូល​គេង​។ ចំណាយពេល​ត្រឹម ១០ ទៅ ១៥ នាទី ម៉ាស្សា​ជើង​បែបនេះ​ជាប្រចាំ អ្នក​នឹងមាន​អារម្មណ៍​វិជ្ជមាន​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​។

​    ​ប្រអប់ជើង​គឺជា​ផ្នែក​ងាយស្រួល​បំផុត​ដែល​អ្នក​អាច​ម៉ាស្សា​ដោយ​ខ្លួនឯងបាន​។ អត្ថប្រយោជន៍​ពី​ការ​ម៉ាស្សា​បែបនេះ​មានដូចជា​៖ ជួយ​សម្រាល​អាការៈរោគ​ជាច្រើន​ដូចជា ឈឺក្បាល គេង​មិន​លក់ អស់កម្លាំង​រ៉ាំរ៉ៃ វិលមុខ​ធេងធោង ក៏ដូចជា​ជួយ​ព្យាបាល​ជំងឺ​ឧស្សាហ៍​កើតឡើង​ចំពោះ​មនុស្ស ដូចជា ជំងឺថ្លើម ជំងឺ​ក្រលៀន ជំងឺ​បេះដូង និង​ជំងឺលើសឈាម​ផងដែរ​។

​     សូម​មើល​តាម​រូប​ឱ្យបាន​ល្អិតល្អន់ រួច​ម៉ាស្សា​តាម​រូបនេះ​ដើម្បី​ជំរុញ​សុខភាព​របស់​អ្នក​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​៕ 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់