ផ្លែក្រចាប់ រាងចម្លែកក៏ពិតមែន តែផ្តល់អត្ថប្រយោជន៍សុខភាព ដែលអ្នកទាំងអស់គ្នាមិននឹកស្មានដល់ឡើយ!!! ជាពិសេសបុរសស្ត្រីខ្សត់មេជីវិត

ប្រជាជនខ្មែរវ័យក្មេងជំនាន់នេះពុំសូវជាចាប់អារម្មណ៍ឬចូលចិត្តទទួលទានផ្លែក្រចាប់ ដែលមានរាងចម្លែក ពណ៌ខ្មៅ និងរាងដូចក្របីនោះទេ។ ផ្លែនេះភាគច្រើនគេទទួលទានដោយស្ងោរឱ្យឆ្អិន ហើយក្មេងៗតាមស្រុកស្រែជនបទខ្លះប្រើប្រាស់ផ្លែនេះធ្វើជាល្បែងលេងផងដែរ។ ទោះបីផ្លែនេះមានរាងចម្លែក ប៉ុន្តែវាមានអត្ថប្រយោជន៍សុខភាពច្រើនណាស់ ដែលមនុស្សនៅមិនទាន់ដឹងនៅឡើយ។ 

១. ទទួលទានវាញឹកញាប់ជួយឱ្យជាលិការឹងមាំ ជាហេតុជួយឱ្យរាងកាយរឹងមាំដូចគ្នា ជាពិសេសជួយដល់កុមារនៅពេលជិតឈានដល់វ័យជំទង់។ 
២. ជួយឱ្យស្ត្រីមានផ្ទៃពោះ មានទឹកដោះច្រើន ។ 
៣. ផ្តល់សារធាតុចិញ្ចឹមដល់ទារិកាក្នុងផ្ទៃ និងជួយឱ្យស្ត្រីមានផ្ទៃពោះមានស្បែកស្អាត មិនចេញសង្វា។ 
៤. ជួយព្យាបាលពោះវៀន និងបំបាត់រាគរូស។
៥. ជួយផលិតមេជីវិតឈ្មោលកាន់តែច្រើនចំពោះបុរស និងជួយស្ត្រីផលិតមេជីវិតញីបានច្រើនដូចគ្នា ហើយថែមទាំងពង្រឹងស្រទាប់ស្បូនឱ្យរឹងមាំល្អទៀតផង។

ដើម្បីទទួលបានអត្ថប្រយោជន៍អស់ពីផ្លែក្រចាប់ អ្នកគួរទទួលទានវាតាមរបៀបខាងក្រោម៖
- ស្ងោរឱ្យឆ្អិន ១០០ ភាគរយ រួចទុកឱ្យត្រជាក់ បកសំបកចេញ រួចយកសាច់វាទៅហាលឱ្យស្ងួត។ 
- យកសាច់ផ្លែក្រចាប់ស្ងួត កិនឱ្យម៉ដ្តជាម្សៅ។
- លាយម្សៅផ្លែក្រចាប់ ១ ស្លាបព្រាបាយ ជាមួយទឹកដោះគោឆៅមួយកំប៉ុង ក្នុងមួយថ្ងៃ។ 

ក្រៅពីនេះ អ្នកក៏អាចលាយម្សៅក្រចាប់ជាមួយទឹកខ្ញីក្តៅៗផងដែរ៕ 

adverise with khmeread