adverise with khmeread Blank

ចោរវាយប្លន់ម៉ូតូប៉ូលិសនិយាយថា "ជនរងគ្រោះប្រឌិតរឿងភូតកុហក"

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានជនសង្ស័យ វាយប្លន់យកម៉ូតូទៅបាត់ ហើយជនរងគ្រោះបាននាំបងប្អូនមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅដើម្បី ឲ្យជួយអត្តរាគមន៍ ។ តែអ្វីដែលជនរងគ្រោះខកចិត្តនោះ គឺប៉ូលិសប៉ុស្តិ៍ចោមចៅ បាននិយាយថាជនរងគ្រោះប្រឌិតរឿងភូតកុហកទៅវិញទោះជាជនរងគ្រោះ បញ្ជាក់ហើយបញ្ជាក់ទៀត ថែមទាំងអូសដៃប៉ូលិសជូនទៅចង្អុលបង្ហាញ ដល់ទីតាំងកើតហេតុ វាយប្លន់ក៏ដោយ ។
     អំពើប្លន់ខាងលើនេះកើតឡើងកាលពីម៉ោង៩និង១៥នាទីយប់ថ្ងៃទី៥ធ្នូ២០១៥ នៅចំណុចផ្លូវលំចូលបុរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
   ប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះញ៉េប គឹមសៀង អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុបស្នាក់នៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតភូមិក្រាំង ឃុំព្រៃស្រឡឹត ស្រុកពារាំងខេត្តព្រៃវែង។
     បុរសរងគ្រោះបានប្រាប់សមត្ថកិច្ចថា ដំបូងគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅមានកាំបន្ទះ ពណ៌ខ្មៅសេរី២០១២ពាក់ស្លាកលេខភ្នំពេញ 1BF-6884 ដោយដឹកជនសង្ស័យម្នាក់ចេញពីស្ថានីយ៍ទូរទស្សន៍ បាយ័នដែលមានទីតាំផ្លូវ៣៧១ក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ គោលបំណងមកបុរីរុងរឿង។
    ខណៈមកដល់ចំណុចខាងលើជាកន្លែងស្ងាត់ជនសង្ស័យបានឲ្យឈប់ម៉ូតូរួចហុចលុយ ឲ្យគាត់។លុះដល់គាត់បត់ម៉ូតូបម្រុងជិះចេញវិញស្រាប់តែជនសង្សយលោតមកវាយគាត់ ពីក្រោយហើយដណ្តើមយកម៉ូតូពីគាត់បានសម្រេច រួចជិះគេចខ្លួនបាត់។ក្រោយកើត ហេតុគាត់បានដើរមករកម៉ូតូឌុបជិះត្រឡប់ មកផ្ទះវិញហើយត្រូវបានបងប្អូនដឹក មកប្តឹងប៉ូលិសប៉ុស្តិ៍រដ្ឋបាលចោមចៅ ៕

adverise with khmeread

មតិយោបល់