adverise with khmeread 1

នេះ​គឺជា​រឿង​ដែល​នឹង​កើតឡើង​ប្រសិនបើ​អ្នក​ប៉ះ​ឆ្មាំ​ការពារ​ព្រះមហាក្សត្រី​យា​នី​អង់គ្លេស​

​    ​ទោះ​មើលទៅ​កំប្លែង ប៉ុន្តែ​កុំ​លេងសើច​ឱ្យសោះ​ជាមួយនឹង​ទាហាន​ដែល​មើលទៅ​គួរឱ្យ​ចង់​សើច​នៅក្នុង​ក្រុម​ឆ្មាំ​ការពារ​ព្រះមហាក្សត្រី​យា​នី​អង់គ្លេស ដែល​ពាក់មួក​ធំ និង​អាវធំ​ពណ៌​ក្រហម​ទាំងនេះ​។ ចុងក្រោយ​អ្នក​អាច​នឹងរង​នូវ​ការ​ផ្ជ​ង់​នឹង​ចុង​កាំភ្លើង​គួរឱ្យ​បះសក់​។

​    ​ជាមួយនឹង​មួក​ធំ​សំពោង​និង​ឈុត​ប្រពៃណី​ច្រងេងច្រងាង ពួកគេ​មើលទៅ​ហាក់​មិន​បង្ក​គ្រោះថ្នាក់​ឬ​ការភ័យខ្លាច​ដល់​នរណា​ម្នាក់​នោះទេ ប៉ុន្តែ​អ្នកទេសចរ​ដែល​ទៅលេង​នៅ​ប្រាសាទ Windsor Castle ថ្មីៗ​នេះ​ទើបតែ​ដឹង​ការពិត​មួយ​អំពី​ពួកគេ នោះ​គឺថា ពួកគេ​មិនមែន​ស្លូត​និង​គួរឱ្យ​អស់សំណើច​ដូច​អ្វីដែល​យើង​មើលឃើញ​នោះទេ​។​

​    ​ឆ្មាំ​មួយរូប​ទំនង​នឹក​គិតក្នុងចិត្ត​ថា បុរស​ម្នាក់​កំពុង​ធ្វើ​ត្រាប់​តាម​ខ្លួន ហើយ​ត្រង់ចំណុច​មួយ​បុរស​អ្នកទេសចរ​រូបនោះ​បាន​ប៉ះ​រាងកាយ​របស់​ឆ្មាំ​រូបនោះ​។

​    ​អ្នកទេសចរ​ដែល​ចូលចិត្ត​លេងសើច​ច្រើន​រូបនេះ​បានទទួល​រង​នូវ​ការ​ភ័ត​តក់​ស្ល​ត់​សឹង​គាំងបេះដូង នៅពេល​ឆ្មាំ​រូបនោះ​ស្រែក​គំហក​ទាំង​កំហឹង​ថា "​ថយ​ចេញពី​ឆ្មាំ​ការពារ​ព្រះមហា​ក្សត្រិយានី​ឱ្យ​ឆាប់​" និង​បាន​យក​កាំភ្លើង​មាន​ចុង​កាំបិត​បំពាក់​ខាងចុង​ទៅ​ភ្ជង់​ចំ​មុខ​របស់​បុរស​នោះ​។

​    ​ក្រសួងការពារជាតិ​អង់គ្លេស​បាន​និយាយថា ប្រតិកម្ម​របស់​ឆ្មាំ​ការពារ​ក្នុងស្ថានភាព​បែបនេះ "​គឺ​ត្រឹមត្រូវ​ហើយ​" ហើយនឹង​គ្មាន​វិធានការ​ណាមួយ​ចាត់ការ​ទៅលើ​ឆ្មាំ ដែល​បំភ័យ​អ្នកទេសចរ​នោះទេ​។ កាលពីដើម​ខែកុម្ភៈ​នេះ ឆ្មាំ​ការពារ​មួយរូប​ដែល​គេ​ប៉ះ​ដូចគ្នានេះ​បាន​ស្រែក​គំហក​ឱ្យ​អ្នក​ឈរ​មើល​ម្នាក់​ភ័យ​ស្ទើរ​លោះ​ព្រលឹង​៕

​វីដេអូ​៖

 

adverise with khmeread
ប្រភព៖ អ៊ី​ន​ឌី​ភេ​ន​ឌែ​ន​

អ្នកនឹងចូលចិត្ត

មតិយោបល់