adverise with khmeread 1

ជឿ​ទេ​ថា​ម្សៅ​មេនំ​ប៉័ង​អាចធ្វើ​តេស្ត​ដឹងថា​កូន​ក្នុង​ផ្ទៃ​គឺជា​ប្រុស ឬ​ស្រី​?

    ​តើ​អ្នក​ជឿ​ទេ​ថា​ម្សៅ​មេនំ​ប៉័ង​អាចធ្វើ​តេស្ត​រកមើល​ភេទ​របស់​ទារក​ក្នុង​ផ្ទៃ​បាន​? តើ​តេស្ត​នេះ​ធ្វើ​ដូចម្តេច​ទើប​ដឹង​ភេទ​របស់​ទារក​ក្នុង​ពោះ​?

​    ​ដំណើរការ និង​ការធ្វើ​តេស្ត​នេះ​គឺ​ងាយស្រួល​ខ្លាំងណាស់​។ ដាក់​ម្សៅ​មេនំ​ប៉័ង ១ ឬ ២ ស្លាបព្រា​បាយ​ចូលទៅ​កែវ​មួយ​។ បន្ទាប់មក ដាក់​ទឹកនោម​របស់​អ្នកមួយ​ចំនួន​តូច​ចូលទៅក្នុង​កែវ​។ តែ​ត្រូវយក​ទឹកនោម​ពេល​ក្រោក​ពី​ព្រលឹម ព្រោះ​ពេល​ពិនិត្យ​នឹងមាន​ភាព​សុ​ក្រិត​ជាង​ទឹកនោម​នៅពេល​ផ្សេង​ពីនេះ​។

​    ​ប្រសិនបើ​ទឹកនោម​និង​ម្សៅ​មេនំ​ប៉័ង​បញ្ចេញ​សូរ​ស៊ឺៗ​ៗ​ៗ នោះ​អ្នក​កំពុងមាន​កូនប្រុស​។ ប្រសិនបើ​គ្មាន​ប្រតិកម្ម​អ្វី​នោះទេ អ្នក​កំពុងមាន​កូនស្រី​ហើយ​។

​    ​តើ​តេស្ត​នេះ​មាន​ប្រសិទ្ធភាព​ពិតមែន​?
​    ​ទោះយ៉ាងណា គ្មាន​ភស្តុតាង​វិទ្យាសាស្ត្រ​នៅ​ពីក្រោយ​ការធ្វើ​តេស្ត​មួយ​នេះ​ទេ​។

​    ​ស្ត្រី​ខ្លះ​បាន​និយាយថា វេជ្ជបណ្ឌិត​ប្រាប់​គាត់​ថា​រំពឹង​បានកូន​ប្រុស ប៉ុន្តែ​តេស្ត​នេះ​បង្ហាញថា​បានកូន​ស្រី​ទៅវិញ​។ ជាងនេះទៅទៀត ស្ត្រី​ខ្លះទៀត​បាន​និយាយថា​គ្រូពេទ្យ​ប្រាប់​ពួកគាត់​ថា​នឹងមាន​កូនស្រី ហើយ​តេស្ត​នេះ​បង្ហាញថា​នឹងមាន​កូនស្រី​ដូចគ្នា ប៉ុន្តែ​ចុងក្រោយ​បែរជា​បានកូន​ប្រុស​ទៅវិញ​។

​    ​ទោះយ៉ាងណា អ្នក​អាច​សាកល្បង​វា​លេង​ក៏បាន ព្រោះ​វាស​ប្បាយ​ណាស់ ទោះ​ត្រូវ​ឬ​មិនត្រូវ​ក៏ដោយ​៕

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់