គេងមិនគ្រប់គ្រាន់​ ប្រឈមកើតជំងឺកាចចំនួន ៥ មុខ

ការគេងដើរតួសំខាន់ក្នុងសុខភាពរាងកាយរបស់អ្នក។ វាក៏ល្អសម្រាប់សកម្មភាពរាងកាយ និងបញ្ញារបស់យើងដែរ។ បិទភ្នែករបស់អ្នកត្រឹមតែប៉ុន្មានម៉ោងរៀងរាល់យប់អនុញ្ញាតឱ្យចាប់ផ្ដើមនិងស្រូបកម្លាំងដែលអ្នកបានចំណាយពេញមួយថ្ងៃមកវិញ។ ហើយរាងកាយនិងខួរក្បាលធ្វើការលើរឿងទាំងនេះ អំឡុងពេលអ្នកកំពុងគេង ដែលវាគឺជាមុខងារមួយរបស់មនុស្សទូទៅ។

យ៉ាងណាមិញ ការគេងមិនគ្រប់គ្រាន់អាចបណ្ដាលឱ្យមានបញ្ហាធ្ងន់ធ្ងរបាន។ ហើយការគេងមិនគ្រប់គ្រាន់នឹងធ្វើឱ្យអ្នកមានជំងឺ ៥ មុខនេះ។

១. ជំងឺវង្វេង ៖ ក្នុងឆ្នាំ ២០១៣ គេរកឃើញថា ភាគច្រើននៃអ្នកដែលមានជំងឺវង្វេងគឺបណ្ដាលមកពីគេងមិនគ្រប់គ្រាន់។

២. មហារីកក្រពេញប្រូស្ដាត ៖ អ្នកស្រាវជ្រាវអ៊ីស្លង់រកឃើញថាមនុស្សអាយុចន្លោះពី ៦៧ ទៅ ៩៦ ឆ្នាំ ដែលមានមហារីកក្រពេញប្រូស្ដាត ដោយសារតែគេងមិនគ្រប់គ្រាន់។

៣. ជំងឺសរសៃឈាមបេះដូង ៖ យោងតាមការសិក្សារបស់រុស្ស៊ីលើមនុស្សចំនួន ៦៥៧ នាក់រយៈពេល ១៤ ឆ្នាំរកឃើញថា អ្នកមានជំងឺបេះដូង គឺដោយសារគេងមិនគ្រប់គ្រាន់។

៤. ធាត់ និងទឹកនោមផ្អែម ៖ គេងមិនគ្រប់គ្រាន់ធ្វើឱ្យកកកុញជាតិខ្លាញ់ក្នុងឈាម ហើយបណ្ដាលឱ្យអតុល្យភាពជាតិស្ករនិងកើតទឹកនោមផ្អែម។

៥. ធ្វើអត្តឃាត ឬសម្លាប់ខ្លួន ៖ យោងតាមការសិក្សាក្នុងឆ្នាំ ២០១៤ដោយសាកវិទ្យាល័យ Stanford University រកឃើញថាការគេងមិនគ្រប់គ្រាន់រយៈពេល ១០ ឆ្នាំ នឹងធ្វើឱ្យស្ថិតអារម្មណ៍ប្រែប្រួល ឬវិកលចរឹត ឈានទៅដល់សម្លាប់ខ្លួន៕

adverise with khmeread