adverise with khmeread Article 1046622 025535a400000578 669 468x286

ទិច​និក​ធ្វើឱ្យ​ធ្មេញ​ស ទប់ស្កាត់​ក្លិន​មាត់ កំណក និង​ធ្មេញ​ប្រ​យោង ដោយ​ប្រើ​គ្រឿងផ្សំ​តែមួយ​ប៉ុណ្ណោះ​!

    ​យើង​ភាគច្រើន​បាន​ចំណាយ​ប្រាក់​សន្ធឹកសន្ធាប់​ដើម្បី​ទទួលបាន​ធ្មេញ​ស និង​សូម្បី​ទប់ស្កាត់​កំណក​បាក់តេរី ធ្មេញ​ប្រហោង និង​ក្លិន​មាត់អាក្រក់ ប៉ុន្តែ​គេ​មាន​ដំណោះស្រាយ​សម្រាប់​បញ្ហា​ទាំងនេះ ដែល​អ្នក​មិនចាំបាច់​ចំណាយលុយ​ច្រើន​នោះទេ​។

​    ​ដំបូង​យើង​គួរ​ដឹង​ជាមុន​ថា​ហេតុអ្វី​បានជា​ធ្មេញ​លឿង​? ធ្មេញ​របស់​យើង​មាន​ទ្រនាប់​ការពារ​មួយ​ហៅថា Enamel​។ នៅពេល Enamel ឡើង​ក្រាស់​ទៅៗ ធ្មេញ​នឹង​ឡើង​ស​ស្អាត​បែប​ធម្មជាតិ​។ តែ​គួរឱ្យ​សោកស្តាយ នៅពេល​វា​ស្តើង​ទៅៗ វា​នឹង​ប្រែ​ទៅជា​ថ្លា ហើយ​ចាប់ផ្តើម​បង្ហាញ​ស្រទាប់​មួយទៀត​របស់​ធ្មេញ ដែល​គេ​ហៅថា Dentin​។

​    ​ស្រទាប់ Dention មាន​ទឹកធម្មជាតិ​ពណ៌​លឿង ដូច្នេះ​នៅពេល Enamel ស្តើង​ទៅៗ ធ្មេញ​នឹង​កាន់តែ​លឿង​ទៅៗ​។ ដូចដែល​អ្នក​អាច​សង្កេតឃើញ​ដូច្នេះ​ដែរ មនុស្ស​ចាស់​មាន​ធ្មេញ​លឿង​ជាង​មនុស្ស​វ័យក្មេង​។ កាលណា​អាយុកាល​ធ្មេញ​កាន់តែ​ចាស់ ទ្រនាប់​ការពារ Enamel នឹង​កាន់តែ​ស្តើង​ទៅៗ ដែល​បណ្តាលឱ្យ​ធ្មេញ​ចេញ​ពណ៌​លឿង​។​

​    ​ឱសថ​ធម្មជាតិ​មួយចំនួន​ដែល​អ្នក​រកឃើញ​តាម​អន​ឡាញ​អាចជួយ​ឱ្យ​ធ្មេញ​សបាន ប៉ុន្តែ​ឱសថ​ខ្លះ​មិនមាន​ប្រសិទ្ធភាព​នោះទេ​។

​    ​ឱសថ​ធម្មជាតិ​ដែលមាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ការពារ​ធ្មេញ​កុំឱ្យ​ពុក​មាន​ប្រហោង បំបាត់​ក្លិន​មាត់ កម្ចាត់​កំណក​បាក់តេរី និង​ជួយ​ឱ្យ​ធ្មេញ​ស គឺ​ប្រេងដូង​។

​    ​រាល់​អ្វីដែល​យើង​ត្រូវការ​គឺ​យក​ប្រេងដូង​មួយ​ស្លាបព្រា​បាយ​ដាក់ចូល​មាត់​របស់​យើង រួច​ខ្ពុរមាត់​រយៈពេល ១៥ នាទី ឬ​ច្រើនជាង​នេះ បន្ទាប់មក​សឹម​យក​ច្រាស​មក​ដុសធ្មេញ​។ ធ្វើបែបនេះ​ជាប្រចាំ អ្នកនឹង​បាន​ធ្មេញ​ស បាត់​ក្លិនស្អុយ ទប់ស្កាត់​ការពុក​ឬ​ប្រហោង​ដូច​បំណង​ជាមិនខាន​។

​    ​ប្រសិនបើ​មិន​ចង់​ប្រើ​ប្រេងដូង​ទេ អ្នក​អាច​សាកល្បង​វិធី​ផ្សេង​ដើម្បី​ធ្វើឱ្យ​ធ្មេញ​ស​។

​    ​ការ​ដុសធ្មេញ​ជាមួយនឹង​ស្ត្រ​បឺ​រី អំបិល និង​ម្សៅ​មេនំ​ប៉័ង​ក៏​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ធ្វើឱ្យ​ធ្មេញ​ស​ផងដែរ​។ ដូចដែល​យើង​បានដឹង​ហើយ ស្ត្រ​បឺ​រី​ផ្ទុក​ទៅដោយ​វីតាមីន C ដែល​អាចជួយ​ទប់ស្កាត់​ការ​សឹក​ស្រទាប់​ធ្មេញ​។ វា​ក៏មាន​អង់ស៊ីម​មួយ​ហៅថា Malic Acid ដែល​ជួយ​កម្ចាត់​កំណក​បាក់តេរី​លើ​ធ្មេញ​។ ម្សៅ​មេនំ​ប៉័ង​គឺជា​ការបន្ថែម​ប្រសិទ្ធភាព​មួយទៀត​ដែរ ប៉ុន្តែ​អ្នក​អាច​ជ្រើស​ប្រើ​វា​ក៏បាន មិន​ប្រើ​ក៏បាន​។ អំបិល​ដើរតួ​ជា​ថ្នាំ​ជម្រះ​កម្ទេចកម្ទី​និង​កំណ​កលើ​ធ្មេញ ដែល​បង្កឱ្យមាន​ស្នឹម​មាត់​និង​បង្ក​ជា​ក្លឹ​ន​ស្អុយ​។

​    ​សាកល្បង​ទិច​និក​នេះ​ឥឡូវ អ្នកនឹង​ឃើញ​ភាពខុសគ្នា​ជាមិនខាន​!៕

adverise with khmeread
ប្រភព៖ RealDigezt

អ្នកនឹងចូលចិត្ត

មតិយោបល់