adverise with khmeread 1

ចំណាយ​ត្រឹម​ស្លាបព្រា​មួយ និង​ពេល ៦០ វិនាទី​នឹង​ដឹងថា​សរីរាង្គ​របស់​អ្នក​ឈឺ​អ្វី​!

​    ​តេស្ត​នេះ​អាចជួយ​អ្នកពិនិត្យ​អាកា​រៈសុខ​ភាព​នៃ​ប្រព័ន្ធ​ផ្លូវដង្ហើម ពោះវៀន តម្រងនោម ធ្មេញ ប្រព័ន្ធ​រំលាយ​អាហារ និង​អ័រម៉ូន​។

​    ​សូម​យក​ស្លាបព្រា​កោស​កំណ​កលើ​អណ្តាត ជាពិសេស​កោ​ល​យក​កំណក​ដែល​ស្ថិតនៅ​កៀក​បំពង់ក​។ រួច​ទុក​ស្លាបព្រា​នៅក្នុង​ថង់​ប្លា​ស្ទិ​ក​ហើយ​ទុកចោល ៦០​វិនាទី​ក្រោម​អំពូល​ភ្លើង​ដ៏​ភ្លឺ​មួយ​។ បាក់តេរី​លូតលាស់​លឿន​នៅក្រោម​ពន្លឺភ្លើង​ដ៏​ភ្លឺ​។ លទ្ធផល​នឹង​មើល​ឆាប់​ដឹង​នៅពេល​ពន្លឺភ្លើង​កាន់តែច្បាស់​។

​    ​* តើ​អ្វីដែល​អ្នកនឹង​រំពឹង​?
​    ​ប្រសិនបើ​អ្នកមាន​សុខភាព​ល្អ កំណក​អណ្តាត​នឹង​នៅ​ស្អាត​ដដែល​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​កត់សម្គាល់​មាន​ក្លិន​ចម្លែក និង​ចេញ​ពណ៌ វា​អាច​នឹង​បង្ហាញ​អំពី​រោគសញ្ញា​ដំបូង​នៃ​បញ្ហា​សុខភាព ទាក់ទង​នឹង​ផ្លូវដង្ហើម ពោះវៀន និង​អ័រម៉ូន​។

​    ​ត្រូវ​ទៅ​ជួប​វេជ្ជបណ្ឌិត​ដើម្បី​រក​បញ្ហា​ពិត ប្រសិនបើ​អ្នក​សម្គាល់​ឃើញបែបនេះ​។

​    ​ក្រៅពីនេះ តេស្ត​នេះ​អាច​ចង្អុល​បង្ហាញថា​តើ​អ្នកមាន​ក្លិន​ដង្ហើម​ល្អ​ឬ​មិនល្អ​ទៀតផង​។ អ្នក​ចាំបាច់​គ្រាន់តែ​ហិត​ទឹកមាត់​គឺជា​ការ​ស្រេច​។ ប្រសិនបើ​អ្នក​កត់សម្គាល់ថា​មាន​ក្លិន​ស្រដៀង​អា​ម៉ូ​ញាក់ (​ឆ្អេះ​) អ្នក​ប្រហែល​ជាមាន​បញ្ហា​តម្រងនោម​។ មួយទៀត ប្រសិនបើ​អ្នក​កត់សម្គាល់ថា​ធុំក្លិន​ផ្លែឈើ វា​អាច​បង្ហាញថា​មាន​វិបល្លាស​ការរំលាយ​អាហារ ឬ Ketoacidosis (​កំណើន​ជាតិ​សេ​តូន​ក្នុង​ជាលិកា​របស់​ខ្នាត​ជំងឺ​ទឹកនោមផ្អែម​)​។​

​    ​កុំ​ភ័យ​ស្លន់ស្លោរ មិន​ថា​លទ្ធផល​ចេញមក​យ៉ាងណា​នោះឡើយ​។ ព្រោះ​វា​មិនមែន​មានន័យ​ជានិច្ច​ថា​ក្លិន​អាច​ចង្អុលបង្ហាញ​អំពី​ជំងឺ​ក្នុង​សរីរាង្គ​នោះឡើយ​។ អ្នក​អាចមាន​ធ្មេញ​ខូច ធ្មេញ​ប្រហោង ឬ​បញ្ហា​ធ្មេញ​ដទៃទៀត​៕  

​ប្រភព​៖ ម៉ា​យ​ឡាយ​ស្តាយ​
​សុខភាព​, ថេ​ក​៖ យល់ដឹង​ទូទៅ​, សុខភាព​

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់