adverise with khmeread Iphone 7 camera

iPhone 7 Plus មាន​ពាក្យ​ចចាមអារ៉ាម​ថា​អាច​នឹងមាន​កាមេរ៉ា​ខាងក្រោយ​ពីរ​

​    ​iPhone ត្រូវបាន​គេ​ដឹងថា​ជា​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​មួយ​មាន​កាមេរ៉ា​ល្អ​ជាងគេ​ក្នុង​ទីផ្សារ ប៉ុន្ដែ​បើ​ស្រមៃ​ថា iPhone មាន​កាមេរ៉ា​ពីរ​តើ​គួរតែ​ថតរូប​ដោយ​របៀប​ណា​?

​    ​អស់​រយៈពេល​ជាង ៨​ខែ​មកហើយ​គេ​បានឮ​ពាក្យ​ចចាមអារ៉ាម​អំពី​ម៉ូ​ដែល​ក្រោយ iPhone 7 ដែល​គេ​ជឿថា​នឹងមាន​កាមេរ៉ា​ពីរ​ខាងក្រោយ នេះ​បើ​យោងទៅលើ​ប្រភព​វេ​ប​សាយ MacRumors​។​

​    ​បើ​យោងទៅលើ​ក្រុមហ៊ុន KGI Securities នៅ​ខេត្ត Ming-Chi Kuo របស់​ចិន​បាន​ឲ្យ​ដឹងថា iPhone 7 Plus អាច​នឹងមាន​ពីរ​ប្រភេទ​គឺ iPhone 7 Plus មាន​កាមេរ៉ា​មួយ និង iPhone 7 Plus មាន​កាមេរ៉ា​ពីរ​។​

​    ​iPhone ដែលមាន​កាមេរ៉ា​ពីរ​គឺមាន​កាមេរ៉ា​មួយ​សម្រាប់​ចាប់យក​រូបភាព និង​មួយទៀត​សម្រាប់​ចាប់យក​វីដេអូ​ជា​លក្ខណៈ 3D៕

adverise with khmeread
ប្រភព៖ MacRumors​

អ្នកនឹងចូលចិត្ត

មតិយោបល់