adverise with khmeread 1

វិធី​មាន​ប្រសិទ្ធភាព​ទាំង ៣ នេះ​នឹង​ជួយ​ឱ្យ​ស្ត្រី​លែង​បារម្ភ​រឿង​សុដន់​ហៀរ​ចេញ​ក្រៅ​អាវទ្រនាប់​អាក្រក់​មើល​តទៅទៀត​

​    ​ការដែល​មាន​រាង​ស្រ​ឡូ​ន​គឺជា​ក្តី​សុបិន​របស់​នារី​គ្រប់រូប តែ​ទាល់តែ​រាងកាយ​នាង​ពុំមាន​ជាតិ​ខ្លាញ់​ច្រើន​។ រឿង​លំបាក​មួយ​ដែល​ស្ត្រី​បច្ចុប្បន្នកំពុង​ប្រឈម​គឺ​ការដោះស្រាយ​ជាមួយនឹង​ការ​ហៀរ​សាច់​សុដន់​ចេញ​ក្រៅ​អាវ​ត្រ​នា​ប់​។

​    ​ជាមួយនឹង​វិធី​ងាយស្រួល​និង​មាន​ប្រសិទ្ធភាព​ទាំង ៣ នេះ ស្ត្រី​អាច​និយាយថា​លា​ហើយ​ជា​ផ្លូវការ​ចំពោះ​ខ្លាញ់​ដែល​មិន​ចង់បាន​លើ​រាងកាយ​។

​    ​១. លំ​ហាត់ប្រាណ​បែប Deadlift
​    ​លំ​ហាត់ប្រាណ​របៀបនេះ​តម្រូវឱ្យមាន​ការចូលរួម​ពី​សាច់ដុំ សរសៃពួរ​គន្លាក់ជើង​និង​សាច់ដុំ​កំប៉េះគូទ ដែល​ជួយ​ឱ្យ​សាច់ដុំ​មាំមួន​និង​ស្វ៊ែ​ល​ស្អាត​។ ដើម្បី​ប្រសិទ្ធ​ភាពល្អ ត្រូវធ្វើ​លំ​ហាត់ប្រាណ​បែបនេះ ១៥​នាទី​ក្នុង​មួយ​លើក ហើយ​ត្រូវធ្វើ​វា ៣ ដង​ក្នុង​មួយ​សប្តាហ៍​។

​    ​២. លំ​ហាត់ប្រាណ​បែប YTI
​    ​YTI ផ្តោតលើ​សាច់ដុំ​ខ្នង​ខាងលើ និង​ស្មា ព្រោះ​វា​នឹង​ជួយ​ឱ្យ​ផ្នែក​ផ្សេងទៀត​មាំមួន​ល្អ​។ ស្រដៀង​ទៅនឹង Deadlift ដែរ អ្នក​ត្រូវធ្វើ​លំ​ហាត់ប្រាណ​បែបនេះ ១៥ នាទី​ក្នុង​មួយ​លើក និង​ហាត់​ឱ្យបាន ៣ ដង​ក្នុង​មួយ​សប្តាហ៍​។

​    ​៣. លំ​ហាត់ប្រាណ​លើកដៃ និង​ជើង​ផ្ទុយគ្នា​
​    ​លំ​ហាត់ប្រាណ​ដ៏​មាន​ឥទ្ធិពល​នេះ​ផ្តោត​សំខាន់​លើ​ផ្នែក​កណ្តាល​នៃ​រាងកាយ​។ វា​នឹង​ជួយ​អ្នក​ឱ្យមាន​ខ្នង​រឹងមាំ និង​ធ្វើឱ្យមាន​ជំហរ​ឈរ​ត្រង់​ស្អាត​ជាង​មុន​។ របៀប​ហាត់​គឺ​ដូចគ្នា​នឹង​ការហាត់​ទាំងពីរ​ខាងលើ​ដែរ​គឺ​ហាត់ ១៥​នាទី​ក្នុង​មួយ​លើក និង​ហាត់​បី​ដង​ក្នុង​មួយ​សប្តាហ៍​។​

​     ដើម្បី​បាន​លទ្ធផល​ល្អ​ឆាប់ អ្នក​គួរ​ហាត់ប្រាណ​ប្រភេទ​ទី ៣ នេះ​ឱ្យបាន​ច្រើនដង​ក្នុង​មួយ​សប្តាហ៍​។
​    ​
​    ​តើ​អ្នក​នៅ​រង់ចាំ​អ្វី​ទៀត​? សាក​វា​ឥឡូវ​ភ្លាម​ទៅ​! សាក​កាន់តែ​ឆាប់ កាន់តែ​ឆាប់​មាន​រាង​ស្វ៊ែ​ល​!៕

 

adverise with khmeread
ប្រភព៖ RealDigezt

អ្នកនឹងចូលចិត្ត

មតិយោបល់