ពិតទេ? អ្នកដែលមានបាតដៃបែបនេះ មានជោគវាសនាជាអ្នកជំនួញជោគជ័យ!!!

តាមក្បួនបាតដៃ គ្រាន់តែមើលលើខ្សែនៅលើបាតដៃ គេអាចទស្សន៍ដឹងស្ទើរ ១០០ ភាគរយអំពីឱកាសនៅក្នុងជីវិតមនុស្ស ក្នុងនោះពាក់ព័ន្ធដូចជា ការអប់រំកម្រិតខ្ពស់ ការងារតំណែងខ្ពស់ និងភាពជោគជ័យក្នុងអាជីវកម្ម ឬ ការងារ គ្រួសារមានសុភមង្គល និងទំនាក់ទំនងប្រកបដោយភាពសុខុដុម ព្រមទាំងរឿងរ៉ាវជាច្រើនទៀត។

យោងតាមសៀវភៅ Palmist For Success in Business អ្នកដែលមានខ្សែបាតដៃពិសេស ឬ សញ្ញាពិសេសនៅលើបាតដៃដូចរៀបរាប់ខាងក្រោម ភាគច្រើនជាមនុស្សជោគជ័យក្នុងមុខជំនួញ។

១. មេដៃ
មនុស្ស ដែលរកស៊ីគ្រប់ប្រភេទជំនួញ ដែលមានមេដៃត្រង់ភ្លឹង តែរាងកោងទៅក្រោយបន្តិចបន្តួច គឺមានជោគវាសនា រកស៊ីជោគជ័យត្រចះត្រចង់ ជាងអ្នកដែលមិនមានមេដៃបែបនេះ។

២. ខ្សែដៃដឹកនាំ (Head Line)
អ្នកដែលមានខ្សែដៃដឹកនាំត្រង់ភ្លឹង ក៏មានទំនោរជាអ្នកជំនួញជោគជ័យដែរ ហើយប្រសិនបើខ្សែនោះត្រង់ហើយវែងរហូតដល់ក្រោមកូនដៃ ឬ ក្រោមខ្សែឆ្នូតៗបញ្ឈរក្រោមកូនដៃ ដែលគេហៅថា​ Mount of Mercury នឹងកាន់តែជោគជ័យ អាចរកប្រាក់បានរាប់លាន ដោយមិនបាច់ប្រឹង និង មានជីវិតពោរពេញដោយក្តីស្រណុកសុខស្រួលបំផុត។

*** ការទស្សន៍ទាយតាមក្បួនបាតដៃនេះ ជាការជំរុញទឹកចិត្តមួយដល់អ្នកខិតខំរកស៊ី ឱ្យកាន់តែប្រឹងប្រែងឆ្ពោះទៅរកជោគជ័យ ហើយអ្នកដែលគ្មានប្រភេទបាតដៃដូចរៀបរាប់ខាងលើ ក៏អាចជោគជ័យបានដូចគ្នា ដរាបណាមិនបោះបង់ចោលការប្រឹងប្រែង៕

adverise with khmeread