adverise with khmeread Cor hr jpeg.02877771

លោក​ថាក់ស៊ីន​៖ ប្រទេស​ថៃ​ដើរ​ថយក្រោយ ២០​ឆ្នាំ​ចាប់តាំងពី​លោក​ចាកចេញ​បាន​១០​ឆ្នាំ​

​    ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា "​ខ្ញុំ​បាន​ចាក​ចេញពី​ប្រទេស ១០ ឆ្នាំ​មកហើយ ប៉ុន្តែ​ប្រទេស​យើង​បាន​ដើរ​ថយក្រោយ​ដល់​ទៅ ២០ ឆ្នាំ​" ខណៈដែល​លោក​បាន​អំពាវនាវ​ឱ្យ​អ្នកនយោបាយ​បក្ស​ភឿ​ថៃ​ទាំងអស់​ឱ្យ​ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត​ទូទៅ ដែល​លោក​រំពឹងថា​នឹង​មកដល់​ឆាប់ៗ​នេះ​។ 

​    ​លោក​ថាក់ស៊ីន​បាន​និយាយ​តាមរយៈ Video Call មួយ ធ្វើឡើង​ទៅកាន់​អតីត​សមាជិកសភា​បក្ស​ភឿ​ថៃ ដែល​ចូលរួម​អបអរ​បុណ្យចូលឆ្នាំ​ចិន​រៀបចំ​ដោយ​លោកស្រី ឃុន​យី​ង ស៊ូ​ដា​រ៉ាត់ កេ​យូ​រ៉ា​ផាន នៅផ្ទះ​របស់លោក​ស្រី​ក្នុង​តំបន់ ឡា​ត​ផ្លា​ខាវ​ថា "​សូម​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការបោះឆ្នោត​ទូទៅ​ដែល​នឹង​រៀបចំ​ឆាប់ៗ​នេះ​"​។ 

​    ​លោក​ថាក់ស៊ីន​បាន​និយាយ​ផងដែរ​ថា សមាជិក​បក្ស​ភឿ​ថៃ​ក្នុង​ក្រុង​បាងកក​សូម​ជឿទុកចិត្ត​លោកស្រី ស៊ូ​ដា​រ៉ាត់ ដែលជា​មេក្រុម​ដឹកនាំ​ដ៏​មាន​សមត្ថ​ភាពចុះ​។ 

​    ​លោក​ក៏បាន​ចាត់ទុក​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ថា "​ខ្ជីខ្ជា​" និង​អះអាងថា វា​អាច​នឹង​បណ្តាលឱ្យ​ប្រទេស "​វិលត្រឡប់​ទៅ​ដូច​កូរ៉េខាងជើង និង​មី​យ៉ាន់​ម៉ា​" ផងដែរ​។ 

​    ​លោក​បាន​បន្តថា "​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​មាន​លក្ខណៈ​ខ្ជីខ្ជា​ណាស់ ដែល​ផ្តល់​អំណាច​ច្រើនពេក​ដល់​ស្ថាប័ន​តុលាការ​។ នេះ​នឹង​នាំ​ប្រទេស​ឱ្យ​វិលត្រឡប់​ថយក្រោយ​ដូច​មី​យ៉ាន់​ម៉ា និង​កូរ៉េខាងជើង​"​។ 

​    ​លោក​ក៏​សម្តែង​ការជឿជាក់​ដែរ​ថា បក្ស​ភឿ​ថៃ​នឹង​មានឱកាស​វិលត្រឡប់​មកកាន់​អំណាច​ឡើងវិញ​ផងដែរ​៕  

adverise with khmeread
ប្រភព៖ បាងកកប៉ុស្តិ៍

មតិយោបល់