%e1%9f%a1

ចោរ​អំបុក​ចោរ​អំបែង​លួច​ម៉ាញ៉េ​តូ​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ ទោះបី​ករណី​លួច​ម៉ាញ៉េ​តូ ម៉ូតូ​ជា​រឿង​តូចតាច តែ​វា​ជាការ​រំខាន​មួយ​ដ៏​ធំ​ដល់​ម្ចាស់​ម៉ូតូ ដែលមាន​កិច្ចការ​ប្រញាប់​ហើយ​ទាញ​ម៉ូតូ​មក​មិន​ធាក់​មិន​ឆេះ ។​តើ​លោកអ្នក​ដឹងថា​ម្ចាស់​ម៉ូតូ​ពេលនោះ​មាន​អារម្មណ៍​យ៉ាងម៉េច។​

     ជាក់ស្តែង​យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ឃាត់ខ្លួន​ករណី​អំពើលួច​យក​ម៉ាញ៉េ​តូ​ម៉ូតូ​នៅ​ថ្ងៃទី​០៨​ កុ​ម្ភះ ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​ប្រហែល​១​និង​៣០​នាទី​
​នៅ​ចំណុច​ផ្លូវ​ចូល​ភូមិ​រោងចក្រ ក្រុម​៤ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សួន តាក់​ភេទ​ប្រុស​អាយុ​២០ ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ  ស្នាក់នៅ​ផ្ទះជួល​ភូមិ​ចុង​ថ្នល់ ​ខាងលិច​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​។ ​សម្ភារ​:​វត្ថុតាង​ចាប់យក​ម៉ាញ៉េ​តូ​ចំនួន​០១(​ម៉ាញ៉េ​តូ​ម៉ូតូ​)​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ សំ សំណាង ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​ជាងដែក​មាន​ទី​លំនៅ​ផ្ទះជួល​ភូមិ​រោងចក្រ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ ខណ​:​គាត់​ចត​ម៉ូតូ​នៅមុខ​ផ្ទះ​ហើយ​ចោរ​មក​លួច​ម៉ាញ៉េ​តូ​។​

     ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​បាន​បញ្ជូនទៅ​ខណ្ឌ​ចាត់​ការបន្ត៕​

មតិយោបល់