adverise with khmeread Cristianoronaldo cropped wansy9vaq0td1i4lclxc9fwif

Cristiano លើកសរសើរ Zidane និង​បានបញ្ជាក់​ពី​អនាគត​របស់គាត់​នាពេលខាងមុខ​

​ទើបតែ​បានទទួល​កាដូ​ពិសេស​សម្រាប់​ការ​ស៊ុត​បាល់​បញ្ចូល​ច្រើនជាងគេ​ឈរលើ​ទី​កំពូល​តារាង La Liga ក្នុង​រដូវ​កាល​នេះ Cristiano Ronaldo បាន​វាយតម្លៃ​ភ្លាមៗ​តែម្តង​ទៅលើ​អ្នកចាត់ការ​ថ្មី​របស់ខ្លួន Zinedine Zidane ដែល​បាន​ប្រឡូក​វាសនា​របស់ខ្លួន​ជា​គ្រូបង្វឹក​ក្នុង​ទឹកដី Bernabéu ។​

​តារាបាល់ទាត់​ឆ្នើម​របស់​ពិភពលោក​រូបនេះ​បាន​កោតសរសើរ Zidane ពេញៗ​មាត់​ដោយ​បញ្ជាក់​ទៅកាន់​អ្នកសារព័ត៌មាន Bein Sports ថា "​គាត់​បាន​ផ្លាស់ប្តូរ​រឿង​ជាច្រើន​។ ពួកយើង​ធ្វើការ​ហ្វឹកហាត់​ពិតជា​លំបាក​សម្រាប់​បី​ទៅ​បួន​សប្តាហ៍​មកនេះ​។ គាត់​ជា​បុរស​ម្នាក់​ដែល​ពូកែ ហើយ​យល់​ពី​បាល់ទាត់​រួមទាំង​កូនក្រុម​របស់គាត់​បាន​ច្បាស់​ល្អ​ណាស់​។ ខ្ញុំ​សូម​ជូនពរ​លោក​ឱ្យមាន​សំណាង ហើយ​យើង​នឹង​បញ្ចេញ​នូវ​រាល់​អ្វី​ទាំង​ដែល​យើង​មាន​ដើម្បី​ជួយ​ជ្រោមជ្រែង​គាត់​"​។​

​ដោយ​ថ្លែ​ទៅកាន់​អ្នកសារព័ត៌មាន​បន្ថែម Cristiano បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​ពិត​របស់ខ្លួន​ផងដែរ​អំពី​អនាគត​នាពេលខាងមុខ​យ៉ាង​ដូច្នេះ​ថា "​ខ្ញុំ​គិតថា Qatar គឺជា​ទីកន្លែង​ដ៏​ពិសេស​មួយ​។ វា​អាចជា​ទីកន្លែង​សម្រាប់​ការប្រកួតប្រជែង​ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup ជា​លើកចុងក្រោយ​របស់ខ្ញុំ​។ ខ្ញុំ​ចូលចិត្ត​ជីវិត​រស់នៅ Qatar ហើយ​និង Dubai ខ្លាំងណាស់​។ ជា​ញឹកញាប់​ខ្ញុំ​ក៏បាន​ធ្វើដំណើរ​ទៅ​ទីនោះ​ដើម្បី​សម្រាក​លំហែកាយ​ផងដែរ​។ ខ្ញុំ​រីករាយ​ដោយសារតែ​វា​អាចជា​ការប្រកួត​អន្ដរជាតិ​ដ៏​ធំ​ចុងក្រោយ​របស់ខ្ញុំ​"៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់