ខ្វះជាតិដែក លែងជាបញ្ហា!!! អាចបង្គ្រប់បាន តាមវិធីងាយចំនួន ៣

ជាតិដែកជាសារធាតុមានសារៈសំខាន់ណាស់សម្រាប់រាងកាយ ហើយបើកាលណាខ្វះជាតិដែកក្នុងខ្លួនគឺងាយនឹងកើតបញ្ហាជាច្រើន ដូចជា ជំងឺស្លេកស្លាំងជាដើម។ ជាតិដែកមាននៅក្នុងអាហារជាច្រើន ហើយគេក៏មានថ្នាំបង្គ្រប់ជាតិដែកផងដែរ។ ជាតិដែកដែលរាងកាយស្រូបយកភាគច្រើនគឺរក្សាទុកនៅក្នុងអេម៉ូក្លូប៊ីន ខណៈដែលជាតិដែកនៅសល់នឹងចូលទៅថ្លើម ខួរឆ្អឹង អណ្តើក និងជាលិកាសាច់ដុំ ។ 

រាងកាយត្រូវការជាតិដែកដើម្បីឱ្យមានបរិមាណកោសិកាឈាមក្រហមដែលមានសុខភាពល្អ។ ការដែលមានកោសិកាឈាមក្រហមគ្រប់គ្រាន់គឺជួយដល់ការដឹកជញ្ជូនអុកស៊ីសែនទៅផ្នែកផ្សេងៗក្នុងរាយកាយ។ នៅពេលអ្នកកើតជំងឺស្លេកស្លាំង អ្នកនឹងជួបប្រទះបញ្ហាហត់អស់កម្លាំង និង ពិបាកដកដង្ហើម។ 

ប្រសិនបើអ្នកដឹងខ្លួនថាខ្វះជាតិដែក ជំហានដំបូង គឺត្រូវទទួលទានអាហារសម្បូរជាតិដែក និង លេបថ្នាំបង្គ្រប់ជាតិដែក។ 

*** ៣ វិធីខាងក្រោមនេះគឺដើម្បីបង្កើនការស្រូបយកជាតិដែកបានឆាប់រហ័ស 

១. បង្កើនការទទួលទានបន្លែសម្បូរជាតិដែកអមជាមួយត្រី 
ដើម្បីឱ្យរាងកាយស្រូបជាតិដែកបានរហ័ស គឺទទួលទានបន្លែស្លឹកបៃតងអមជាមួយសាច់ត្រី។ 

២. ជំរុញការស្រូបជាតិដែកក្នុងខ្លួនជាមួយវីតាមីន C
វីតាមីន C ជាជីវជាតិចិញ្ចឹមមួយ ជួយបង្កើនការស្រូបយកជាតិដែកបានរហ័ស។ ជាតិដែកមិនគ្រាន់តែមាននៅក្នុងផ្លែក្រូចមួយមុខគត់នោះទេ វាក៏មាននៅក្នុងផ្លែស្ត្របឺរី ស្ពៃប្រូខូលី ម្ទេសហាវ៉ៃ ផ្កាខាន់ណា ម្នាស់ និងត្របែកផងដែរ។ 

៣. បញ្ចៀសកាហ្វេអ៊ីន ដើម្បីបង្កើនកម្រិតជាតិដែក
កុំផឹកកាហ្វេ តែ ឬ ស្រា អមជាមួយអាហារសម្បូរជាតិដែក ឬ នៅពេលលេបថ្នាំបង្គ្រប់ជាតិដែក។ ភេសជ្ជៈទាំងនេះសម្បូរជាតិហ្វៃបឺ ដែលកាត់បន្ថយការស្រូបយកជាតិដែកចូលក្នុងខ្លួន៕

adverise with khmeread