adverise with khmeread Blank

ឃាត់បុរសម្នាក់ផឹកស្រាស្រវឹងឈ្លោះជាមួយប្រពន្ធដុតផ្ទះ

     ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍បឹងទំពុនឃាត់ខ្លួនកាលពីវេលាម៉ោង១២កន្លះ ថ្ងៃត្រង់ថ្ងៃទី៥ធ្នូឆ្នាំ២០១៥កន្លងទៅនេះ បន្ទាប់ពីមានទំនាស់ជាមួយប្រពន្ធដុតផ្ទះឆេះ​អស់​ទ្រព្យសម្បត្តិមួយចំនួន ហើយត្រូវបានប៉ូលិសបញ្ជូនរថយន្តពន្លត់អគ្គិភ័យ៣គ្រឿងបាញ់​​​ពន្លត់ទាន់ពេលវេលាមិនឆេះរាលដាលដល់ផ្ទះអ្នកដទៃ។
     ប៉ូលិសនិយាយថា បុរសដែលត្រូវប៉ូលិសឃាត់ខ្លួនឈ្មោះចាប ម៉ាលី ភេទប្រុសអាយុ៦៤​ឆ្នាំមុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលលេខ៣៤ផ្លូវលេខ២៦BTក្រុម៣ ភូមិត្នោតជ្រុំ១ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ មានប្រពន្ធឈ្មោះសោម សុខា អាយុ៥៨ឆ្នាំស្នាក់នៅជាមួយគ្នា។
    ប៉ូលិសបន្តថា ដំបូងបុរសឈ្មោះចាប ម៉ាលីមកពីផឹកស្រាវិញស្រវឹងជោកក៏មានទំនាស់​ពាក្យសម្តីជាមួយប្រពន្្ធបន្តិចបន្តួច ក៏យកដែកកេះគូសដុតផ្ទះបណ្តាលឲ្យឆេះអស់ពូក១ គ្រែ១ កង្ហា១ និង សម្ភារ:មួយចំនួន ហើយត្រូវបានអ្នកស្រុកជួយបាញ់ពន្លត់។ តែភ្លើងនៅ​តែឆេះ ប៉ូលិសក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ៣គ្រឿងបាញ់ពន្លត់ទាន់ពេល​វេលាមិន​ឆេះរាលដាលដល់ផ្ទះអ្នកដទៃ។ចំណែកជនបង្កត្រូវបានប៉ូលិសចាត់ការតាមនីតិវិធី៕

adverise with khmeread

មតិយោបល់