adverise with khmeread 1

​លោក Ancelotti៖ លោក Zidane មានអំណាច​ពី​ធម្មជាតិ​និង​បុគ្គលិកលក្ខណៈ​ដែល​សក្តិសម​ដឹកនាំ Real Madrid

អតីត​គ្រូបង្វឹក​ក្រុម​អធិរាជ​ស Real Madrid លោក Carlo Ancelotti បាន​សរសើរ​លោក Zinedine Zidane និង​ជឿថា​គ្រូបង្វឹក​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​បច្ចុប្បន្ន​រូបនេះ​មាន "​អំណាច​ពី​ធម្មជាតិ​និង​បុគ្គលិកលក្ខណៈ​" ដើម្បី​ដឹកនាំ​ក្រុម Real Madrid​។​

​ដោយ​ទទួលបាន​ពានរង្វាន់ Miguel Muñoz ជា​គ្រូបង្វឹក​ល្អ​ប្រចាំ​ក្របខ័ណ្ឌ La Liga កាលពី​រដូវ​កាល​មុន​ដែល​រៀបចំ​ដោយសារ​ព័ត៌មាន MARCA លោក Ancelotti បាន​ឆ្លៀតឱកាស​សរសើរ​គ្រូបង្វឹក Real Madrid បច្ចុប្បន្ន​ថា "​ចំណុច​ដែល​ល្អ​បំផុត​ដែល​អ្នក​អាច​និយាយ​ពី​លោក Zidane នោះ​គឺ​គាត់​អត់​មានបទពិសោធន៍​ទាល់តែសោះ​! ដូច​កាលពី​ខ្ញុំ​ដឹកនាំ​ក្រុមបាល់ទាត់​ដំបូង​នៅក្នុង​អាជីព​របស់ខ្ញុំ​ដែរ​"​។​

"​លោក Zidane មាន​អ្វីៗ​ទាំងអស់​ដើម្បី​ក្លាយជា​គ្រូបង្វឹក​ល្អ​បំផុត​។ គាត់​មាន​សមត្ថភាព អំណាច បុគ្គលិកលក្ខណៈ និង​គាត់​ដឹង​ពី​បាល់ទាត់​ទាំង​ក្នុង​និង​ក្រៅ​ទីលាន​។ និយាយ​ឲ្យ​ចំ​គាត់​សក្តិសម​នឹង​ដឹកនាំ Real Madrid តែម្តង​"​។​

​គាត់​បាន​បន្តទៀតថា "​គ្រូបង្វឹក​ដែល​ជោគជ័យ​គឺ​កើតឡើង​ពី​ការប្រឹងប្រែង​យ៉ាង​លំបាក​ដើម្បី​ធ្វើ​ឲ្យ​កីឡាករ​ក្នុង​ក្រុម​បញ្ចេញ​សមត្ថភាព​របស់​ពួកគេ​ឲ្យ​អស់​។ Zidane គាត់​មានអំណាច​និង​បុគ្គលិកលក្ខណៈ​នេះ មានន័យថា កីឡាករ​របស់គាត់​ឆ្លើយតប​ជាមួយនឹង​ការប្រឹងប្រែង​របស់គាត់​បានល្អ​ណាស់​"៕

 

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់