adverise with khmeread 4

​កីឡាករ​យុវ​វជន Will Keane របស់ Man U ស៊ុត​បាន ៥ គ្រាប់​តែឯង​ល្មម​ធ្វើឱ្យ​លោក Van Gaal ចាប់អារម្មណ៍​ឬ​នៅ​?

បច្ចុប្បន្ន​ក្រុម​បិសាច​ក្រហម Mancherster United ប្រហែលជា​បាន​ជួប​ផលវិបាក​ជាមួយនឹង​ការរក​គ្រាប់​បាល់ និង​ភាព​ស្ទាត់ជំនាញ​ក្នុងការ​វាយប្រហារ​ទៅលើ​គូប្រកួត​នៅក្នុង​ក្រុម​ជម្រើស​ដំបូង​របស់ខ្លួន​។ ប៉ុន្តែ​នៅ​ក្រុមយុវជន​អាយុ​ក្រោម ២១ ឆ្នាំ​ឯនេះ​វិញ  Will Keane ហាក់​បានបង្ហាញ​ទៅ​លោក Louis van Gaal ថា Man Utd បាន​បាត់​អ្វី​ម្យ៉ាង​ហើយ​នៅក្នុង​ក្រុម​។​

Keane ទទួលបាន​ការអញ្ជើញ​ចូលរួម​ទស្សនា​ដោយផ្ទាល់​ពី​សំណាក់​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​សញ្ជាតិ​ហូ​ឡង់​កាលពី​យប់​ថ្ងៃ​អង្គារ​ក្នុងជំនួប​ជាមួយ​ក្រុម Norwich ហើយ​គាត់​ក៏បាន​ឆ្លើយតប​មកវិញ​ជាមួយនឹង​ការរក​គ្រាប់​ងាយៗ​ចំនួន ៥ គ្រាប់​ម្នាក់ឯង​ជូន​ជា​កាដូ​ពិសេស​ដ៏​ត្រជាក់​ភ្នែក​សម្រាប់ Van Gaal ផងដែរ​ក្នុង​ទឹកដី Old Trafford ។​

​ខ្សែប្រយុទ្ធ​វ័យ ២៣ ឆ្នាំ​រូបនេះ គឺជា​កីឡាករ​ដែល​បាន​បណ្តុះ​ដោយ​ក្រុម​បិសាច​ក្រហម​ម្នាក់ ដែល​ទទួលបាន​ឱកាស​ត្រឹម​តែមួយ​ប្រកួត​ប៉ុណ្ណោះ​ចូលរួម​ប្រកួត​ក្នុង​ឈុត​ធំ​នៅ​ក្របខ័ណ្ឌ Premier League សម្រាប់​ក្លឹប​។ ខ្សែប្រយុទ្ធ​វ័យក្មេង​រូបនេះ​ហាក់​មាន​ទម្រង់​លេង​បានល្អ​ប្រសើរ​ឡើងវិញ ចាប់តាំងពី​គាត់​ត្រូវបាន​កោះហៅ​ឱ្យ​ត្រឡប់​មកកាន់​ទឹកដី​ខ្លួន​វិញ បន្ទាប់ពី​ចំណាយពេល​ស្នាក់នៅ​ជាមួយ​ក្រុម Preston ក្នុង​កិច្ចសន្យាខ្ចី​ជើង​ក្នុង​រដូវ​កាល​នេះ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់