កំពីងរាជ ឬ បំពេញរាជ ជាថ្នាំព្យាបាលកុំឱ្យពុកធ្មេញ បំបាត់ស្អុយមាត់ អត់ដែលដឹងសោះ!!! ប៉ុន្តែហាមដាច់ខាតអ្នកជំងឺមួយប្រភេទ កុំបរិភោគឱ្យសោះ

ផ្លែកំពេញរាជ ឬ បំពេញរាជ មានប្រភពដើមនៅតំបន់ឥណ្ឌូចិន និង ម៉ាឡេស៊ី មុនពេលវារីករាលដាលដល់ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ូរីស ហ្វីលីពីន និងថៃ ព្រមទាំងប្រទេសជាច្រើនទៀត។ ដើមបំពេញរាជមានកម្ពស់ពី ១៥ ទៅ ៣០ ម៉ែត្រ។ វាជាផ្លែដែលពោរពេញដោយជាតិប៉ូតាស្យូម ដូច្នេះមនុស្សដែលកើតជំងឺតម្រោងនោម ឬ ជំងឺក្រលៀន ហាមដាច់ខាតកុំទទួលទាន ព្រោះអ្នកជំងឺប្រហែលជាមានជាតិប៉ូតាស្យូមខ្ពស់ក្នុងខ្លួនរួចទៅហើយ។ អ្នកជំងឺប្រភេទនេះនឹងធ្វើទុក្ខក្នុងខ្លួន ពេលទទួលទានបំពេញរាជ។  

ផ្លែបំពេញរាជត្រូវបានប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍ប្រើប្រាស់ធ្វើជាឱសថដើម្បីការពារកុំឱ្យធ្មេញពុកតាំងពីយូរយារណាស់មកហើយ ជាពិសេសប្រជាជនថៃ ដោយសារតែជាតិប៉ូតាស្យូមខ្ពស់ក្នុងផ្លែនេះជួយការពារនិងប្រឆាំងបាក់តេរីអាក្រក់ក្នុងមាត់។ ហើយមួយវិញទៀត បំពេញរាជក៏ជួយបង្កើនការផលិតទឹកមាត់ ប្រឆាំងនឹងបាក់តេរីក្នុងមាត់ និងបំបាត់ក្លិនស្អុយមាត់ផងដែរ។ បាក់តេរីដែលបង្កឱ្យធ្មេញពុកឬស្អុយ ខ្លាចបំផុតគឺផ្លែបំពេញរាជនេះឯង៕ 

adverise with khmeread