adverise with khmeread 2

ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅជាប់​របង​វត្ត​ឫស្សី​ស្រស់​អស់​៩​ខ្នង

     ភ្នំពេញ ៖ ភ្លើង​បាន​ឆេះ​ផ្ទះថ្ម​ក្រោម​ឈើ​លើ​នៅ​ខាងត្បូង​របង​វត្ត​ឫស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ហើយ​ឆេះ​រាលដាល​ដល់ផ្ទះ​ប្រជាជន​អស់​៩​ខ្នង​ក្នុងនោះ​ផ្ទះ​ធំ​៣​ខ្នង​និង​ផ្ទះ​តូច​៦​ខ្នង ។​

     គ្រោះថ្នាក់​អគ្គិភ័យ​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​៩​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ ហើយ​ភ្លើ​បាន​រលត់​វិញ​នៅ​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​បន្ទាប់ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ពន្លត់​។​

    លោក​វរ​:​សេនីយ៍​ទោ​អ៊ុំ ចន្ថា នាយរង​ប៉ូលិស​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា  បន្ទាប់ពី​មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ឫស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ខាង​សមត្ថកិច្ច​ក្រុង​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​១១​គ្រឿង​,​រថយន្ត​ក្រសួងមហាផ្ទៃ​២​គ្រឿង​និង​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​១​គ្រឿង​បាន​បាញ់​ពន្លត់​អស់​១៤​រថយន្ត​ទើប​ភ្លើង​រលត់​ទាំងស្រុង​នៅ​ម៉ោង​ប្រមាណ​១២​កន្លះ ។​

    លោក​អ៊ុំ ចន្ថា​បន្តថា ចំពោះ​មូលហេតុ​ឆេះ​នៅ​មិនទាន់​ដឹង​នៅឡើយ ព្រោះ​កំពុងធ្វើការ​ស្រាវជ្រាវ ហើយ​នៅក្នុង​ហេតុការណ៍​នេះ​បាន​បណ្តាល​ឲ្យ​ផ្ទះ​ចំនួន​៩​ខ្នង​ឆេះ​ខ្ទេច​ទាំងស្រុង​គឺ​ផ្ទះ​ធំ​ចំនួន​៣​ខ្នង​និង​ផ្ទះ​តូច​ចំនួន​៦​ខ្នង និង​ពុំមាន​អ្នករងរបួស​ឬ​ស្លាប់​នោះទេ ៕​

adverise with khmeread

មតិយោបល់