adverise with khmeread 1c1fe98d 0dbe 46d3 8778 21f2b6d10b77

ទំនាស់​នៅ​បុណ្យដារលាន​កាប់​គ្នា​ទៅវិញទៅមក​ស្លាប់​ទាំង​២​នាក់​

     តាកែវ ៖ បុរស​២​នាក់​មានទំនាស់​ពាក្យសំដី​គ្នា​ឈានដល់​វាយតប់​កាប់​ចាក់​គ្នា​នឹង​កាំបិត​ខ្វែវ​ស្លាប់​ទាំង​២​នាក់​គ្មាន​អ្នកឈ្នះ​គ្មាន​អ្នកចាញ់ ។​

     អំពើហិង្សា​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​៨កុ​ម្ភះ​ឆ្នាំ​២០១៦​នៅ​ភូមិ​ម្កាក់ ឃុំ​ចំប៉ី ស្រុក​បាទី ខេត្តតាកែវ ។​

     ប៉ូលិស​និយាយថា អំពើហិង្សា​ខាងលើនេះ​បង្ក​ការ​វាយតប់​គ្នា​និង​កាប់​ចាក់​គ្នា​រវាង​ឈ្មោះ​ស៊ុំ ស៊ី​នឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​ឈ្មោះ ឯម កាត់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅភូមិ ឃុំ​ជាមួយគ្នា​។​

     ប៉ូលិស​បន្តថា ដំបូង​បង្កឡើង​ដោយ​ឈ្មោះ ស៊ុំ ស៊ី​នឿន បាន​ដេញ​វាយ​ឈ្មោះ​ ឯម កាត់ ដល៎ផ្ទះ បណ្តាល​ឲ្យ​ឈ្មោះ ឯម កាត់ ស្លាប់​នៅក្នុង​ផ្ទះ ។​ចំណែក​ឈ្មោះ ស៊ុំ ស៊ី​នឿន បាន ស្លាប់​នៅពេល​បញ្ជូន​ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​បាទី​។​

    ប៉ូលិស​បន្តទៀតថា មូលហេតុ​ដោយ​អ្នក​ទាំង​២​មានការ​ស្រវឹងស្រា​នៅក្នុង​ពិធី​បុណ្យដារលាន​ក្នុងភូមិ ហើយ​គ្រួសារ​ទាំង​២​មានរឿង​ទាស់ទែង​គ្នា​ជា​ញឹកញាប់​រហូត​ឈានដល់វាយតប់​កាប់​ចាក់​គ្នា​ដល់​ស្លាប់​ទាំង​២​នាក់​តែម្តង​។​

   ក្នុងករណីនេះ​កម្លាំង​ជំនាញ​ប៉ូលិស​ស្រុក​បាន​ចុះ​ស្រាវជ្រាវ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់