ការប្រកួតប្រជែងរូបភាពរចនារបស់ TODAY ISP

ក្រុមហ៊ុន TODAY Communication Co., Ltd ដែលហៅកាត់ថា TODAY ISP រៀបចំកម្មវិធីប្រកួតប្រជែង Graphic Design ក្រោមប្រធានបទ ការបង្កើតរូបភាពក្រាហ្វិច (Graphic Design) ដោយគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន និងប្រើរូបភាពសិល្បះខ្មែរជាគោល។ ក្នុងនោះដែរ ម្ចាស់ជ័យលាភី នឹងទទួលបានការប្រើប្រាស់អ៊ិនធឺណិតឥតគិតថ្លៃរយៈពេលពេញ ១ឆ្នាំ រួមជាមួយល្បឿនរហូតទៅដល់ ១២មេហ្គាប៊ីត និង មានរង្វាន់លើកទឹកចិត្តចំនួន ៣ រង្វាន់ផ្សេងទៀតផងដែរ។

កម្មវិធីនេះរៀបចំឡើង ដើម្បីផ្តល់ឱកាសដល់បេក្ខជន និងបេក្ខនារី ដែលមានទេព្យកុសល និងតែងតែនិយមចូលចិត្តការកែច្នៃរូបភាពតាមកម្មវិធីផ្សេងៗ បានចូលរួមបបញ្ចេញសមត្ថភាពទាំងអស់គ្នា។ បន្ថែមពីនេះ លោកអ្នក អាចបង្ហាញពីរចនាបទទៅតាមការស្រលាញ់ចូលចិត្ត ដោយគំនិតច្នៃប្រឌិតប្លែក ដែលមានបង្កប់នូវសិល្បៈ និងវប្បធម៌ខ្មែរ។

ក្រោយពីការផ្ញើរនូវរូបភាពទាំងនោះមកក្រុមហ៊ុន រូបភាពរបស់លោកអ្នក និងប្អូនៗ នឹងត្រូវដាក់ប្រកួតលើ ទំព័រ Facebook របស់ក្រុមហ៊ុន នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០១៧។ ដូចនេះ ប្រសិនបើលោកអ្នក និងប្អូនៗមានចំណាប់អារម្មណ៍ចង់ចូលរួមជាមួយការប្រកួតរបស់ក្រុមហ៊ុន TODAY ISP គឺលោកអ្នក និងប្អូនៗទាំងអស់ គ្រាន់តែធ្វើការ Design ទៅតាមប្រធានបទរបស់ក្រុមហ៊ុន រួចផ្ញើសារមក Inbox របស់ផេកហ្វេសប៊ុក TODAY ISP ឲ្យបានមុនថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០១៧។

លក្ខខណ្ឌចូលរួម៖
- រូបភាព ត្រូវមាន Logo TODAY (https://goo.gl/xMp4vF)
- បេក្ខជន បេក្ខនារី ត្រូវផ្ញើរូបភាពមក inbox របស់ Facebook Page TODAY ISP
- គ្រប់រូបភាពរចនា (Graphic Design) ត្រូវតែជាស្នាដៃរបស់ខ្លួនផ្ទាល់
ប្រធានបទ៖ បង្កើត រូបភាពក្រាហ្វិច (Graphic Design) ដោយគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន និងប្រើរូបភាព សិល្បះខ្មែរជាគោល។

គួរបញ្ចាក់ថា ការប្រកួតប្រជែងរូបភាពរចនារបស់ TODAY ISP បង្កើតឡើងក្នុងគោលបំណងលើកកំពស់រូបភាពសិល្បះ និងការស្វែងយល់ពីតួរអក្សរ និងតួរលេខ ព្រមទាំងរចនាបទផ្សេងៗរបស់ខ្មែងយើងតាំងពីបុរាណកាលមក។ ចំពោះបេក្ខជន និងបេក្ខនារី ចង់ចូលរួមការប្រកួតប្រជែងនេះ តែមិនទាន់បានទទួលព័ត៌ពីកម្មវិធី Graphic Design មួយនេះ អាចស្វែងយល់បន្ថែមលើ ហ្វេសប៊ុនផេក TODAY ISP ឬចូលទៅកាន់ វិបសាយ របស់ក្រុមហ៊ុនដោយផ្ទាល់។

ចំពោះព៌ត័មានបន្ថែម សូមទំនាក់ទំនងមកការិយាល័យក្រុមហ៊ុនតាមរយៈ ០២៣ ២១៥៥៧៧ ឬ ចូលទៅកាន់វិបសាយ www.today.com.kh

adverise with khmeread