បច្ចេកវិជ្ជាកាន់តែទំនើប មនុស្សកាន់តែខ្ជិល!!! ចង់ដុសធ្មេញលែងពិបាកទៀតហើយ ប្រើឧបករណ៍ថ្មីនេះញាត់ចូលមាត់តែ ១០ វិនាទី ដុសធ្មេញស្អាតដោយស្វ័យប្រវត្តិ

បច្ចេកវិជ្ជាបច្ចុប្បន្នកំពុងតែធ្វើឱ្យការរស់នៅរបស់មនុស្សស្រួល រហូតដល់ច្រាស់ដុសធ្មេញស្វ័យប្រវត្តិមួយនេះឡើង។ Amabrush គឺជាច្រាស់ដុសធ្មេញស្វ័យប្រវត្តិដំបូងគេបង្អស់របស់ពិភពលោក អាចដុសសម្អាតធ្មេញរបស់អ្នកឱ្យស្អាតត្រឹមតែ ១០ វិនាទីប៉ុណ្ណោះ។

អ្នកប្រហែលជាមិនធ្លាប់គិតទេថា អ្នកបានចំណាយពេល ១០ ម៉ោងក្នុងមួយឆ្នាំគ្រាន់តែដុសធ្មេញប៉ុណ្ណោះ។ យ៉ាងណាមិញក្រុមអ្នកវិទ្យាសាស្រ្តចង់ឱ្យសុខភាពមាត់ធ្មេញរបស់អ្នកមានសុខភាពល្អជាមួយនឹងច្រាស់ថ្មីរបស់ពួកគេនេះ។

ច្រាស់នេះមានពីរផ្នែក ពេលដាក់ចូលមាត់របស់អ្នក ហើយវាមិនត្រូវការដៃកាន់ដុសទេ។ វាមានស៊ីលីកូនប្រឆាំងបាក់តេរី ដែលអ្នកសម្លាប់បាក់តេរីបាន ៩៩,៩៩ ភាគរយ។ អ្វីដែលអ្នកត្រូវធ្វើសម្រាប់ច្រាស់នេះ គឺចុចប៊ូតុងរួចដាក់ចូលក្នុងមាត់របស់អ្នក។

ដោយឡែកសម្រាប់ច្រាស់ដុសធ្មេញដោយស្វ័យប្រវត្តិនេះមានតម្លៃត្រឹមតែ ៣,៤០ ដុល្លារប៉ុណ្ណោះ។ ហើយប្រសិនបើអ្នកដុសធ្មេញ ២ ដងក្នុងមួយថ្ងៃ អ្នកត្រូវប្ដូរច្រាស់ស៊ីលីកូនរៀងរាល់ ៣ ទៅ ៦ ខែម្ដង (មើលតាមជាក់ស្ដែង) ហើយតម្លៃប្ដូររបស់វាគឺ ៧ ដុល្លារ៕


adverise with khmeread