adverise with khmeread Claudio web

Claudio Ranieri៖ នេះ​ជា​ឱ​កាស​មាស​របស់ Leicester

​    ​គ្រូបង្វឹក​ក្រុម Leicester លោក Claudio Ranieri បាន​និយាយថា នេះ​ជា​ពេលវេលា​ដើម្បី​លើក​ពាន​ព្រី​មី​ញ៉េ​លី​ក នឹង​គ្មាន​ឱកាស​ឈ្នះ​ពាន​ជា​លើក​ទី​២​នោះទេ​។ ក្រុម Leicester នាំមុខគេ​ដាច់​៥​ពិន្ទុ​នៅលើ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដោយ​សល់​១៣​ប្រកួត​ក្នុង​ដៃ ហើយ​ពួកគេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយនឹង​ក្រុម​អា​សេណ​ល​នៅ​ថ្ងៃអាទិត្យ​។​

​    ​លោក Claudio Ranieri និយាយថា យើង​កំពុង​នាំមុខគេ​នៅលើ​កំពូល​តារាង​។ ប្រាកដ​ណាស់ យើង​កំពុង​ធ្វើ​បានល្អ ប៉ុន្តែ​ក៏​ដោយសារតែ​ក្រុម​ធំៗ​លេង​មិន​បានល្អ ហើយ​ពួកគេ​បាន​បណ្តេញ​គ្រូបង្វឹក​របស់ខ្លួន​ចេញ​។ នេះ​គឺជា​ឆ្នាំ​ដែល​យើង​ត្រូវ​ដណ្តើមពាន​ព្រី​មី​ញ៉េ​លី​ក​។ រដូវ​កាល​ក្រោយ យើង​អាច​នឹង​ឈរ​នៅ​លេខ​រៀង​ទី​១០​ឬ​ទី​៦​។ ពីព្រោះ​ក្រុម​ធំ​ជាច្រើន​ដូចជា Liverpool, Chelsea, United នឹង​នាំមុខ​យើង​៕

adverise with khmeread

មតិយោបល់