adverise with khmeread 1

​មុននេះ​បន្តិច​នៅ​អាល្លឺម៉ង់​មាន​គ្រោះថ្នាក់​រថភ្លើង​សម្លាប់​មនុស្ស​ច្រើន​នាក់ និង​របួស​ជាង ១០០​នាក់​

រថភ្លើង​ដឹក​អ្នកដំណើរ​ពីរបាន​បុក​គ្នា​នៅក្នុង​រដ្ឋ​បា​វ៉ា​រៀ​ប្រទេស​អាល្លឺម៉ង់ ដោយបាន​សម្លាប់​ជីវិត​មនុស្ស​ជាច្រើន​នាក់​និង​របួស​ជាង ១០០​នាក់​។​

​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​ក្នុង​ទីក្រុង Bad Aibling ឬ​ទីក្រុង​ស្ប៉ា ប្រហែលជា ៦០​គីឡូ​មែត្រ​ពី​ទីក្រុង​ម៉ូ​និក​។​

​សារព័ត៌មាន​ក្នុងប្រទេស​អាល្លឺម៉ង​រាយការណ៍​ថា រថភ្លើង​មួយ​បាន​ធ្លាក់​ចេញពី​ផ្លូវ​ដោយសារ​ការបុក​គ្នា​នេះ និង​ទួ​រ​រថភ្លើង​បាន​ក្រឡាប់​ផ្ងារ​។​

​ប៉ូលិស​ក្នុង​តំបន់​នោះបាន​និយាយថា ក្រុម​ជួយសង្គ្រោះ​កំពុងតែ​ព្យាយាម​សង្គ្រោះ​មនុស្ស​ដែល​កំពុង​ជាប់គាំង​ក្នុង​រថភ្លើង​ទាំងពីរ​។​

​ទោះជា​យ៉ាងណាក៏ដោយ​ក៏​ចំនួន​អ្នករងរបួស​មិនទាន់​ដឹង​ពិតប្រាកដ​នៅឡើយ​ទេ ប៉ុន្តែ​បើ​យោងតាម​ប៉ូលិស​នៅក្នុង​រដ្ឋ​បា​វ៉ា​រៀ​ដែល​បាន​ផុស​ក្នុង​បណ្តាញ​សង្គម Twitter ឲ្យ​ដឹងថា មាន​មនុស្ស​ច្រើន​នាក់​បាន​ស្លាប់​និង​របួស​ប្រហែល ១០០ នាក់​។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​មិនទាន់​ដឹង​នៅឡើយ​ទេ​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់