លោកយាយអាយុ ១០៩ ឆ្នាំ ថា ចង់អាយុវែង កុំរៀបការជាមួយបុរស និងហូបតែបបរ ស រាល់ថ្ងៃ!!!

ស្ដ្រីចាស់បំផុតរបស់ស្កុតឡែនបានលាតត្រដាងអាថ៍កំបាំងដ៏គួរឱ្យអស់សំណើចមួយអំពីការរស់បានយូរអង្វែង និងសុខភាពល្អ។ លោកយាយ Jessie Gallan វ័យ ១០៥ ឆ្នាំអាយុវែងដោយសារតែបរិភោគ បបរ ស រៀងរាល់ព្រឹក ហើយនិងការនៅឱ្យឆ្ងាយពីមនុស្សប្រុស។

លោកយាយ Gallan ក៏បានលាតត្រដាងទៀតថា គាត់បានចាកចេញពីផ្ទះតាំងពីអាយុ ១៣ ឆ្នាំ ហើយចាប់ផ្ដើមធ្វើការងារបូមទឹកដោះពីគោ។ ជាលទ្ធផល គាត់បានរៀនមេរៀនជីវិតសំខាន់នៃការប្រឹងធ្វើការដើម្បីចិញ្ចឹមជីវិត។ គាត់និយាយថា "ខ្ញុំប្រឹងធ្វើការ ហើយកម្រណាស់ដែលខ្ញុំឈប់សំរាកពីការងារ"។

លោកយាយ Gallan ប្រកាន់ភ្ជាប់ក្រមសីលធម៌ជាមួយនឹងខ្លួនគាត់ពេញមួយជីវិត។ គាត់មិនដែលរៀបការនោះទេ ហើយគួរឱ្យគត់សម្គាល់គាត់មិនពឹងផ្អែកលើអ្នកដទៃនោះទេ។

យ៉ាងណាមិញ ក្រោយពីការលាតត្រដាងអាថ៍កំបាំងនោះ លោកយាយ Gallan លាចាកលោកកាលពីខែមីនា ឆ្នាំ ២០១៥ ក្នុងទីក្រុង Aberdeen៕

adverise with khmeread