ចៅខាងមកលេងតាយូរ អួតប្រាប់តាថា កំពុងរៀនកុំព្យូទ័រ ព្រោះបើអត់ចេះទេ ដូចស្លាប់មួយចំហៀងខ្លួន...តាស៊កមួយម៉ាត់ចប់!!!

សំណើច៖ តា​និង​ចៅ​ពីរ​នាក់ ស្រឡាញ់​គ្នា​ណាស់ ហើយ​ចៅ​តែងតែ​មក​លេង​តា​ជា​ញឹកញាប់ ប៉ុន្តែ​មួយ​រយៈ​ក្រោយ​នេះ ដោយសារ​ចៅ​រវល់ មិនសូវ​បាន​មក​លេង​តា​ជា​ញឹកញាប់​ប៉ុន្មាន​ទេ ។ ថ្ងៃមួយ ចៅ​មក​លេង​តា៖

តា ៖ ហេ! អា​ចៅ​ឯង​បាត់​ទៅ​ណា ខានមក​លេង​តា​យូរហើយ។

​ចៅ ៖ អូ! លោកតា​ ចៅ​ជាប់រវល់​រៀន កុំព្យូទ័រ សម័យ​កុំព្យូទ័រ​ទៅ​ហើយ បើ​មិន​ចេះ ដូច​ជា​ងាប់​មួយ​ចំហៀង​ខ្លួន​អ៊ី​ចឹ​ង។

​តា ៖ អើ! ល្អ ចុះ​ឯង​ចេះ ហែល​ទឹក​ទេ។

​ចៅ ៖ អត់​ចេះ​ផង​តា។

​តា ៖ អើ! អត់​ចេះ​កុំព្យូទ័រ ដូច​ជា​ងាប់​មួយ​ចំហៀង​ខ្លួន តែបើ​អត់​ចេះ​ហែល​ទឹក​វិញ ងាប់​ទាំងមូល​វ៉ើ​យ!

ចៅ ៖ !!!

adverise with khmeread