​អ្នកវិទ្យាសាស្ត្រ​ព្រួយបារម្ភ​ខ្លាច​វិនាស​ទីតាំង​ប្រវត្តិសាស្ត្រ​មនុស្ស​ដ៏​សំខាន់ ស្របពេល "​ភ្នំ​អាទិទេព​" រកកល់​ជិត​ផ្ទុះ​

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ព្រមាន​ថា ប​ន្ទុះ "​ភ្នំ​អាទិទេព​" ដ៏​ធំ​សម្បើម​ក្នុងប្រទេស​តង់​ហ្សា​នី​គឺ​ជិត​មកដល់​ហើយៗ​វា​អាច​បំផ្លាញ​តំបន់​សំខាន់ៗ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​។​

​    ​ដោយ​ត្រូវគេ​ស្គាល់​ថា Ol Doinyo Lengai ភ្នំភ្លើង​កម្ពស់ ២.៣៣១ ម៉ែត្រ​នេះ​គឺមាន​ចម្ងាយ​ត្រឹមតែ ១១២ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​កន្លែង​មាន​ស្នាមជើង​របស់​ដូនតា​របស់​យើង​កាលពី ៣,៦ លាន​ឆ្នាំមុន ដែល​ត្រូវបាន​រកឃើញ​។​

​    ​ភ្នំ​នេះ​ក៏​ស្ថិតនៅ​ជិត​ទីតាំង កន្លែង​ស្នាមជើង​មនុស្ស​ចំនួន ៤០០ កាលពី ១៩.០០០ ឆ្នាំមុន ដែល​ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​បាន​សិក្សា​អំពី​រំ​ញ័រ​របស់​ភ្នំភ្លើង​នេះហើយ​ឥឡូវ​បាន​ព្រមាន​ថា វា​អាច​ផ្ទុះឡើង​គ្រប់ពេល ដោយ​បំផ្លាញ​ទីតាំង​ប្រវត្តិសាស្ត្រ​ដ៏​មាន​សារៈសំខាន់​ជា​រៀងរហូត​។​

​    ​ភ្នំភ្លើង Ol Doinyo Lengai ដែល​ប្រជាជន Maasai ស្គាល់​ជា "​ភ្នំ​អាទិទេព​" មាន​ទីតាំងនៅ​ភាគខាងត្បូង​នៃ​បឹង Lake Natron ក្នុងភូមិ Engare Sero​។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​បានដាក់​ឧបករណ៍​ចាប់​សញ្ញា​ចំនួន​ប្រាំ​នៅ​ជុំវិញ​ភ្នំភ្លើង​នេះ​ក្នុង​ឆ្នាំ ២០១៦ ដើម្បី​តាមដាន​សកម្មភាព​រប​ស់វា​និង​ហានិភ័យ​នៃ​ការផ្ទុះ​។​

​    ​ក្នុង​ខែមករា​ឆ្នាំនេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​កត់ត្រា​រំ​ញ័រ​ក្នុង​ទិន្នន័យ​របស់​ពួកគេ ដោយ​បង្ហាញថា ផ្នែក​នៃ​ភ្នំភ្លើង​នេះ​លើកឡើង​មកលើ​ហើយ​។ សញ្ញា​ច្រើន​ជាងនេះទៀត​ដោយ​រួមបញ្ចូល​ការកើនឡើង​ការបញ្ចេញ​ឧស្ម័ន​កាបូន​និង​រញ្ជួយ​ផែនដី បាន​នាំឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​សន្និដ្ឋានថា ប​ន្ទុះ​ភ្នំភ្លើង​ជិត​មកដល់​ហើយ​។​

​    ​យោងតាម Cynthia Liutkus-Pierce ភូ​គ​ព្ភ​វិទូ​នៃ​សាកលវិទ្យាល័យ Appalachian State University បាន​និយាយថា ប្រសិនបើ​ប​ន្ទុះ​ដ៏​ធំ​គួបផ្សំ​ជាមួយ​ភ្លៀង​ដ៏​ធំ​ដែរនោះ វា​អាចទៅរួច​ដែលថា ផេះ​អាច​ហូរ​ដោយ​បំផ្លាញ​ទីតាំង​ប្រវត្តិសាស្ត្រ​ខាងលើ​៕

adverise with khmeread