adverise with khmeread Stoller1

ឃាត់ក្មេងស្រីម្នាក់លួចគ្រឿងសម្អាង ក្នុងផ្សារសាមគ្គី

      ប៉ៃលិន៖ ក្មេងស្រីម្នាក់ត្រូវបានប៉ូលិសក្រុងប៉ៃលិនឃាត់ខ្លួនកាលពីថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ២យប់រំលងអាធ្រាត្រ បន្ទាប់ពីបានធ្វើសកម្មភាពលួចសម្ភារ:​កែសម្ផស្ស ចំនុចក្នុងផ្សារសាមគ្គី ភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុង ប៉ៃលិន ខេត្តប៉ៃលិន។
    ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ បឿន សុភត្រ ភេទ ស្រី អាយុ ១៤ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ អូរតាពុកក្រោម សង្កាត់ ទួលល្វា ក្រុង ប៉ៃលិន មុខរបរ សិស្ស ។បច្ចុប្បន្ន​សមត្ថកិច្ចជំនាញកំពុងចាត់ការទៅតាមនិតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់