adverise with khmeread 96

ញាក់សាច់​! "​កំពូល​យន្តហោះ​ចម្បាំង​បំបាំងកាយ​លឿន​ជាង​សំឡេង​" របស់​អាមេរិក​អាច​បាញ់​ចំៗ​គោលដៅ​ដោយ​អាវុធ​ឡាស៊ែរ​

​    ​ក្រុមហ៊ុន​ផលិត​យន្តហោះ Northrop Grumman បានបង្ហាញ​ត្រួសៗ​នូវ​រូបភាព "​កំពូល​យន្តហោះ​ចម្បាំង​" បំបាំងកាយ​ថ្មី ដែលមាន​សមត្ថភាព​បា​ញ់​អាវុធ​ឡាស៊ែរ និង អាចជា​អ្នក​ចូលមក​ជំនួស​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ​ធុន B-2 អំឡុង​ការផ្សាយពាណិជ្ជកម្ម​រប​ស់​កីឡា Super Bowl របស់​អាមេរិក​។ 

​    ​យន្តហោះ​ចម្បាំង ដែល​គេ​ហៅថា "​យន្តហោះ​ចម្បាំង​ជំនា​ន់ទី​៦" ត្រូវគេ​និយាយ​តៗ​គ្នា​ថា​អាច​ហោះ​លឿន​ជាង​សំឡេង បើទោះបីជា​ក្រុមហ៊ុន Northrop Grumman ដែលជា​អ្នក​អភិវឌ្ឍ​វា​ឡើង និយាយថា លក្ខណៈពិសេស​របស់​វា​នៅ​ជា​រឿង​សំងាត់​នៅឡើយ​ក៏ដោយ​។ 

​    ​ក្រុមហ៊ុន​បាន​ប្រើប្រាស់​ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​កីឡា Superbowl នៅ​ផ្នែក​ខ្លះ​នៃ​សហរដ្ឋអាមេរិក​ដើម្បី​បង្ហាញ​ពី​គំរូ​ចុងក្រោយ​នៃ​ប្រភេទ​យន្តហោះ​សំងាត់​មួយ​នេះ​។ 

​    ​យន្តហោះ​បំបាំងកាយ​នេះ​ត្រូវគេ​រំពឹងថា​នឹង​ប្រើ​នូវ​ប្រព័ន្ធ​ដ៏​ទំនើប​អស្ចារ្យ​ដើម្បី​ជួយ​បន្លំ​នូវ​ប្រព័ន្ធ​ឡាស៊ែរ​របស់ខ្លួន​។ 

​    ​លោក គ្រី​ស ហឺ​ណង់​ដេ​ស (Chris Hernandez) អនុប្រធាន​ក្រុមហ៊ុន Northrop ទទួលបន្ទុក​ផ្នែក​ស្រាវជ្រាវ បច្ចេកវិជ្ជា និង​ម៉ូដ​ឌី​ហ្សា​ញ​ទំនើប បាន​ប្រាប់​វេ​ប​សាយ BreakingDefence កាលពី​ឆ្នាំមុន​ថា យន្តហោះ​ចម្បាំង​ជំនា​ន់ទី ៦ នឹង​អាច​ហោះ​បាន​រយៈ​ចម្ងាយ​ឆ្ងាយ ព្រោះ​វា​នឹង​ពុំមាន​មូលដ្ឋាន​ច្រើន​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ពី​ក្រៅប្រទេស​នោះទេ ដូច្នេះ​វា​ត្រូវតែ​អាច "​ផ្ទុក​សព្វាវុធ​ច្រើន​" ហើយ​ការងារ​ចម្បង​របស់​វា​គឺ​ការ​ស៊ើបការណ៍​សម្ងាត់​។​

​     យន្តហោះ​ដែល​បាញ់​ចំៗ​គោលដៅ​ច្រើន​ក្នុងពេល​តែមួយ​ដោយ​ប្រើ​អាវុធ​ឡាស៊ែរ​នេះ​ត្រូវគេ​រំពឹងថា​នឹងដាក់​ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ ២០៣០​ខាងមុខនេះ​៕

វីដេអូ៖ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់