Watford សម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើ Nathaniel Chalobah របស់ Chelsea

          ក្លឹប Watford បា​នសម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើ​ Nathaniel Chalobah របស់​ Chelsea ​ក្នុងតម្លៃ​៦លានផោន។​ Chelsea ​បានផ្តល់កិច្ចសន្យា ថ្មី​ដល់​កីឡាករ​វយ២២​ឆ្នាំ​រូបនេះ​ ប៉ុន្តែ Chalobah​ ចង់បានឱកាសលេងច្រើនជាង នេះ ទើបសម្រេចចិត្ត​ផ្ទេរមក​កាន់ Vicarage Road ។

Chalobah បានយល់ព្រម​ទទួល​យក​កិច្ច​ព្រមព្រៀងរយៈ​ពេល​៥​ឆ្នាំជាមួយ​Watford ហើយ​បាន​ពិនិត្យ​សុខភាព​នៅទីលានហ្វឹកហាត់កាលពីថ្ងៃព្រហស្បតិ៍។ កីឡាកររូបនេះនឹងពាក់អាវលេខ​១៤ ហើយ​គ្រូបង្វឹក​ Watford លោក Marco Silva បានត្រៀម​ដាក់ឲ្យកីឡាកររូបនេះលេងនៅតំណែងបម្រើ។

          កីឡាករ​វ័យ២២ឆ្នាំ​រូបនេះ​វិលត្រឡប់​មក​កាន់ពហុកីឡាដ្ឋាន Vicarage Road ទីដែល​ខ្លួនបានចំណាយពេលលេងខ្ចីជើង​​ពេញមួយ​រដូវកាលឆ្នាំ​២០១២/​២០១៣។

          Chalobah បានដើរតួនាទីសំខាន់​ក្នុងក្រុម​ជម្រើស​យុវជនក្រោម​អាយុ​២១ ឆ្នាំ​ ហើយ​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ European Championship ។ កាលពីរដូវកាល​មុន​ Chalobah បានបង្ហាញមុខ​១៥លើក​សម្រាប់​ក្រុម​លោក Conte នៅក្របខណ្ឌ​ EPL។

          កីឡាកររូបនេះក៏ជាគោលដៅរបស់​ក្លឹប Southampton និង Swansea City ផងដែរ​៕

adverise with khmeread