Man City នឹងធ្វើឲ្យខ្សែការពារ Kyle Walker ក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុត

          ខ្សែការពារ Kyle Walker របស់ក្រុម Spurs នឹងក្លាយជា​កីឡាករ​ដែលមាន តម្លៃខ្លួ​ន​ខ្ពស់​បំផុត​មិនធ្លាប់មាន​នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់​ នៅពេល​កីឡាករ​រូប​នេះផ្ទេរមកចូល​រួម​ជាមួយក្រុម​ Man City ក្នុងតម្លៃ​៥៤​លានផោន។

          គ្រូបង្វឹក​ក្លឹប​ City ​លោក​ Pep Guardiola បានត្រៀម​ខ្លួន​ផ្តល់កិច្ចសន្យា រយៈ​ពេល​៥ឆ្នាំ​ដល់​ Walker ជាមួយនឹ​ងប្រាក់​ឈ្នួល​១៥០.០០០​ផោនក្នុងមួយ​សប្តាហ៍​ រួមទាំង​ប្រាក់លើក​ទឹកចិត្តផ្សេងទៀតដែលនឹងធ្វើកីឡាកររូបនេះ​ទទួល​បាន​ជិត​២០០.០០០​ផោន​ក្នុង​មួយសប្តាហ៍​ ។

រហូតមកដល់ពេលនេះក្រុម City បានចំណាយ​ប្រាក់​សរុប​១០០លានផោន​ហើយ​លើ​កីឡាករ​ថ្មី។ City នៅតែមានគម្រោងបន្ត​ការចំណាយ​ទៀត ដោយ​សម្រេចកិច្ចព្រមព្រៀង​ផ្ទេរ​នៅចុងសប្តាហ៍នេះ ហើយតម្លៃផ្ទេរនេះមានទឹកប្រាក់​ជិត​៥០លាន​ផោន​។

          ទីបំផុត City បានឆ្លើយតបនឹងការទាមទាររបស់​ Tottenham សម្រាប់កី ឡាករ​វ័យ២៧​ឆ្នាំ​រូបនេះ បន្ទាប់ពី​ពួកគេបដិសេធសំណើដែលមានទឹក​ប្រាក់​៤០លានផោន។

          Walker បានធ្វើដំណើរ​មក​ទីក្រុងម៉េនឆេស្ទ័រ ដើម្បី​ពិនិត្យ​សុខភាពមុន​ពេល​សម្រេចកិច្ចព្រមព្រៀងជាផ្លូវការ៕

adverise with khmeread