adverise with khmeread 1

ពាក់ព័ន្ធ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ប៉ូលិស​ឃាត់​៣​នាក់ (​មាន​វីដេអូ​)

   ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ និង ប្រើប្រាស់​គ្រឿងញៀន ចំនួន​៣​នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​សំរោងក្រោម​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១១​និង​៥៥​នាទី​ព្រឹក ថ្ងៃទី​០៩ ខែកុម្ភ​: ឆ្នាំ​២០១៦ ក្នុងខណ​:​ពេលដែល ក្រុម​ជនសង្ស័យ​ខាងលើ កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅត្រង់ចំណុច ក្នុងព្រៃ​លើដី​ទួល​មួយកន្លែង ស្ថិតក្នុង​ភូមិ​ចំការ​ត្បែង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

   ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​១-​ឈ្មោះ​ម៉ន វិចិត្រ អាយុ​២៦​ឆ្នាំ មុខរបរ  កម្មករសំណង់ ស្នាក់នៅ​ភូមិ​ខាង លើ និង​មាន​ស្រុកកំណើត នៅក្នុង​ខេត្តព្រៃវែង​២-​ឈ្មោះ ថន រដ្ឋា អាយុ​២៦​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិ​កា​កាប ឃុំ​ក្សេមក្សាន្ត ស្រុក​ឧ​ត្តុ​ង ខេត្តកំពង់ស្ពឺ និង​៣-​ឈ្មោះ រិ​ន ប្លោក  អាយុ​២១​ឆ្នាំ ស្នាក់នៅ ក្នុងភូមិ​ចំការ​ត្បែង សង្កាត់​សំរោងក្រោម ។​

    ប៉ូលិស​បន្តថា ដំបូង​កម្លាំង​ប៉ូលិស​ខាងលើ ទទួលបាន​ព័ត៌មាន​ថា​មាន​ក្រុម​ជនសង្ស័យ កំពុង​ធ្វើ​សកម្មភាព ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន នៅក្នុង​ព្រៃ​លើដី​ទួល​មួយកន្លែង ។​ខណៈនោះ​ប៉ូលិស​ក៏បាន ចុះទៅ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួនបាន ៣​នាក់ ចំណែក​ម្នាក់ទៀត​ដែលជា មេខ្លោង បាន​រត់​គេចខ្លួនបាត់ ។​

    ប៉ូលិស​បន្តទៀតថា ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​មូល​ដ្នា​ន​។​បន្ទាប់ពី​ឃាត់ខ្លួន​នគរបាល​ដកហូត​បាន គ្រឿងញៀន​មួយចំនួន រួមជាមួយ​ម៉ូតូ និង​ឧបករណ៍​សម្រាប់ ប្រើប្រាស់​គ្រឿងញៀន​ផងដែរ រួច​បាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ ដើម្បី​សាកសួរ និង កសាង​សំណុំរឿង ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

 

adverise with khmeread

មតិយោបល់