ប្រសិនបើសុនខជាទីស្រឡាញ់របស់អ្នកកើត "ទែលម៉ូវ" ឈប់ព្រួយបារម្ភ ... អនុវត្ត ៣ វិធី វានឹងជាសះស្បើយដូចដើម

សុនខគឺជាសត្វដែលស្មោះត្រង់បំផុតដែលអ្នកធ្លាប់ជួបនៅលើលោកនេះ។ នៅពេលណាដែលវាកើតទែលម៉ូវ អ្នកប្រហែលជាមិនស្រណុកចិត្តឡើយ ហើយអ្នកមិនចង់ទុកវាចោលទាំងបែបនេះឡើយ។

ទែលម៉ូវ ឬជំងឺស្បែកគឺបណ្ដាលមកពីប៉ារ៉ាស៊ីត។ ធ្វើឱ្យស្បែករមាស់ ជ្រុះរោម និងដំបៅទៀតផង។ ប្រសិនបើអ្នកចង់ព្យាបាលវា មានវិធីសាស្រ្តដើម្បីព្យាបាលវាបាន។

១. ទឹកឃ្មុំ ៖ ទឹកឃ្មុំមានសារធាតុប្រឆាំងអ៊ុកស៊ីតកម្ម និងបង្ការមេរោគ ល្អសម្រាប់សុនខដែលមានសត្វល្អិត។ ដាក់លើស្បែកវាដោយផ្ទាល់ សត្វល្អិតនឹងមិនរស់ហើយមកក្បែរវិញនោះទេ ប៉ុន្ដែពេលអ្នកលាប ត្រូវពាក់ស្រោមដៃ និងដាក់សុនខឱ្យឆ្ងាយពីស្រមោច។

២. យ៉ាអួ ៖ ត្រឹមពីរស្លាបព្រាដាក់លើត្រចៀកសុនខអាចសម្អាតមេរោគក្នុងត្រចៀកឱ្យស្អាត។

៣. ប្រេងឆា ៖ ចាក់ប្រេងឆាលើស្បែកវាក៏អាចសម្លាប់សត្វល្អិតបង្កទែលម៉ូវ និងព្យាបាលស្បែករមាស់បានដែរ៕

adverise with khmeread