adverise with khmeread 1

ប៉ូលិស​វ៉ៃខ្នោះ​បុរស​២​នាក់​រំលោភ​បូក​នារី​ម្នាក់​បានសម្រេច​

    ពោធិ៍សាត់ ៖ បុរស​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ក្រគរ​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី ៩​កុ​ម្ភះ​នេះ បន្ទាប់ពី​បាន​ធ្វ​សកម្មភាព​ចាប់រំលោភ​បូក​លើ​នារី​ម្នាក​បានសម្រេច នៅ​ចំណុច​កំពោត​ព្រៃ ស្ថិតនៅ​ភូមិ​មាត់ព្រៃ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ​ខេត្ត​ពោធិ៍ សាត់​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ស​.​ស​.​ធ​.​ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​កំពង់​ឡ​ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្តពោធិសាត់​។​

    ចំណែក​ជនសង្ស័យ​២​នាក់​គឺ​១-​ឈោះ្ម​សៀន ម៉ី​យ៉េ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​កំពង់​ឡ​ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​(​ចាប់បាន​)​និង​២-ឈ្មោះ​ប៉ាង ស៊ី​ដុង​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ដូចគ្នា​(​ចាប់បាន​)​។​

    ប៉ូលិស​បន្តថា កាលពី​វេលា​ម៉ោង​១១​ថ្ងៃទី​៨​កុ​ម្ភះ​ឆ្នាំ​២០១៦ ខណ​:​នារី​រងគ្រោះ​ដើរ​តាមផ្លូវ ស្រាប់តែ​ជនល្មើស​២​នាក់​ចាប់​នាង​អូស​ចូលក្នុង​កំពោ​ត​ព្រៃ ហើយ​ធ្វ​សកម្មភាព​រំលោភបូក​បានសម្រេច​ហើយ​គេចខ្លួន​។ ក្រោយពី​ទទួលបាន​ពាក្យ​បណ្តឹង ប៉ូលិស​ក៏បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ព្រឹក​ថ្ងៃទី​៩​កុ​ម្ភះ​នេះ​។​

   ក្នុងករណី​យ​នេះ​ប៉ូលិស​កំពុង​បំពេញបែបបទ​បញ្ជូនទៅ​តុលាការ​៕​

adverise with khmeread

មតិយោបល់