កូនឆ្ងល់អឺយឆ្ងល់ សួរប៉ាតាមផ្លូវថា ប៉ាពិតជាខ្លាចម៉ាក់មែនទេ ព្រោះឮអ្នកជិតខាងនិយាយដើមរហូត!!! ប៉ាខំពន្យល់រហូតជិតដល់ផ្ទះ ទើបដឹងរឿង

កូនម្នាក់ដើរពីលេងក្នុងភូមិឮអ្នកជិតខាងនិយាយរឿងឪពុកម្ដាយរបស់ខ្លួន ពេលមកដល់ផ្ទះឆ្ងល់ពេកក៏សួរទៅឪពុករបស់ខ្លួនថា៖

កូន៖ ប៉ា! អ្នក​ជិតខាង គេ​ថា ប៉ា​ខ្លាច​ប្រ​ព​ន្ធមែន​ទេ​ប៉ា?
ឳ​ពុក៖ មិនមែន​ទេ​កូន! យើង​រួមរស់​ជាមួយ​គ្នា ដោយ​ការ​យល់ចិត្ត យល់​ថ្លើម​ទេតើ!

កូន៖ មាន​ន័យ​ថា ប៉ា​មិន​ខ្លាច​ប្រ​ព​ន្ធទេ?
ឳ​ពុក៖ កូន​ប៉ា!... ដូច​ប៉ា​និយាយ​អ៊ីចឹ​ង គឺ​យើង​រួមរស់​ជាមួយ​គ្នា ដោយ​ភាព​យល់​ចិត្តថ្លើម​គ្នា។

កូន៖ អ៊ីចឹ​ង​មាន​ន័យ​ថា អ្នក​ជិតខាង​កុហក​កូន!
ឳ​ពុក៖ កុំទៅ​ចា​ប់​​អារម្មណ៍​គេ​ធ្វើ​អ្វី​កូន !

កូន៖ ចុះ​ម៉ាក់​ខ្លាច​ប៉ា​ទេ?
ឳ​ពុក៖ យីអាចង្រៃយ៉នេះ! ដូរ​សាច់​រឿង​និយាយ​ទៅ! ប៉ា​ប្រាប់​ហើយ​ថា​ក្រុម​គ្រួសារ យើង​រួមរស់​ជាមួយ​គ្នា ដោយ​ការ​យល់​ចិត្តថ្លើម​គ្នា ។

​កូន៖ ចុះ​ម៉េច​ក៏​អ្នក​ជិតខាង​ថា ម៉ាក់​កាច​ម្ល៉េះ?
ឳ​ពុក៖ កូន​អឺយ​កូន! ទៅ​ស្តាប់​អី​សម្តី​គេ​និយាយ​នោះ ប៉ា​ម៉ាក់​និយាយ​គ្នា​ដោយ​ការ​យល់​ចិត្តថ្លើម​គ្នា​ទាំងអស់​ហ្នឹង ។

​ភ្លាម​នោះ សំឡេង​ពី​បន្ទប់​បាយ លាន់លឺ​ឡើង៖

ម្តាយ​៖ អា​កញ្ចាស់! នៅ​ធ្វើ​អីហ្នឹង​អ្ហះ ! ម៉េច​មិនឆាប់​យក​ខោអាវ​ទៅ​ត្រាំ​ទៅ ហើយ​កុំ​ភ្លេច​បោក​ហាល​ផង​ណា ប្រយ័ត្ន​វែក​ឆា​ឡើង​ក្បាល ...​។
ឳ​ពុក៖ បាទ​អូន!

កូន៖ ប៉ា​អ្ហា បែប​នេះ មាន​ន័យ​ថា ការ​យល់ចិត្ត​មែន​ទេ​ប៉ា?
ឳ​ពុក៖ !??

adverise with khmeread