adverise with khmeread 1

​ខ្សែប្រយុទ្ធ​លំដាប់ថ្នាក់​ពិភពលោក​ត្រៀម​ចុះ​កុងត្រា​ថ្មី​ជាមួយ Arsenal

Alexis Sanchez ត្រូវបាន​គេ​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ត្រៀម​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​ឈី​លី​រូបនេះ​បាន​ចូលរួម​ជាមួយ Arsenal ពី​ក្លឹប​អ្នកមាន​បុណ្យ Barcelona ក្នុងតម្លៃ ៣៥ លាន​ផោន​កាលពី​ឆ្នាំ ២០១៤ និង​រកបាន ៣៥ គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៧៤ លើក​ចាប់តាំងពី​មកដល់​ទឹកដី Emirates​។​

​បើ​យោងតាម​សារព័ត៌មាន The Guardian កីឡាករ​រូបនេះ​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុង​ការចុះ​កុងត្រា​ថ្មី​ជាមួយ​ក្រុម​នៅ​ទីក្រុង​ឡុង​ដ៍​ភាគ​ខាងជើង​មួយ​នេះ ដែល​ព័ត៌មាន​នេះ​នឹងធ្វើ​ឲ្យ​ក្រុម​អ្នកគាំទ្រ​ក្លឹប​កាំភ្លើង​ធំ​និង​លោក Arsene Wenger អស់​ក្តីបារម្ភ​ចំពោះ​ការចង់បាន​ពី​ក្រុម​អធិរាជ​ស Real Madrid​។​

​កាលពី​ខែធ្នូ លោក Wenger បាន​បញ្ជាក់ថា លោក​ជិត​បញ្ចុះបញ្ចូល​កីឡាករ​ឆ្នើម Mesut Ozil និង Sanchez ឲ្យ​ចុះកិច្ចសន្យា​រយៈពេល​យូរ​។​

​ខ្សែប្រយុទ្ធ​វ័យ ២៧ ឆ្នាំ​រូបនេះ​បាន​ជាប់ទាក់ទង​នឹង​ការផ្ទេរ​ទៅ​ក្លឹប​យក្ស​ប្រទេស​អេ​ស្ប៉ា​ញ Real Madrid កាលពី​ប៉ុន្មាន​ខែ​មុន ប៉ុន្តែ​ឥឡូវ​យើង​អាច​ឃើញថា Alexis Sanchez បានដាក់​ចិត្ត​ស្រឡាញ់​កាំភ្លើង​ធំ​ហើយ​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់