Gary Neville: Man Utd គួរផ្ទេរខ្សែបម្រើ Nemanja Matic

          លោក Gary Neville បានចាត់កីឡាករកីឡាករ​សញ្ជាតិស៊ែប​​ Nemanja Matic គឺជាខ្សែបម្រើ​ក្រប​ខណ្ឌ PL ដែលក្លឹប Man Utd ​គួរចុះកិច្ចព្រមព្រៀងផ្ទេរ​នៅ​រដូវក្តៅនេះ។​ បិសាច​ក្រហម​​​​ Man Utd កំពុងប្រឡូកក្នុងទីផ្សារផ្ទេរ​កីឡាករ​យ៉ាងសកម្មដើម្បីស្វែងរក​ខ្សែបម្រើ​ម្នាក់ បន្ទាប់ពីចុះកិច្ចព្រមព្រៀងផ្ទេរ Victor Lindelof និង Romelu Lukaku ដោយជោគជ័យ។

          Matic ត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរ​មក​កាន់ Man Utd ដើម្បី​ចូល​រួម​ជាមួយលោក Jose Mourinho ចាប់​តាំងពី​ទីផ្សារទិញដូរកីឡាករបើកទ្វារ ហើយ​ក្លឹប​ Chelsea ក៏​ទំនងជាចង់ស្តាប់​សំណើផ្ទេរដែរ។

          ស្របពេល​ដែល​​ Man Utd បរាជ័យក្នុងការចុះកិច្ចព្រមព្រៀងផ្ទេរ Eric Dier, Fabinho និង Bakayoko ដូច្នេះ​ Matic នៅតែជាជម្រើស​របស់​ក្លឹប​ ​Man Utd ដដែល។

          Neville បាននិយាយថា​ “Man Utd ​ត្រូវការ​ខ្សែបម្រើ​រឹងមាំម្នាក់ទៀត។ Michael Carrick នៅសល់​មួយឆ្នាំទៀត ប៉ុន្តែកីឡាករ​រូបនេះ​មិន​អាចលេងរៀង រាល់សប្តាហ៍បានទេ ដូច្នេះពួកគេត្រូវតែមានកីឡាករ​ដែល​អាច​មក​ជំនួសការងារ របស់​ Carrick ហើយ​ Matic ទំនងជាអាចធ្វើបាន”៕

adverise with khmeread