ក្រុម Sampdoria គ្រោងនឹងផ្ទេរខ្សែបម្រើ Jack Wilshere របស់ Arsenal

          ក្លឹបអ៊ីតាលី​ Sampdoria បានចាប់អារម្មណ៍ចង់​ផ្ទេរ​ខ្សែបម្រើJack Wilshere របស់​​ Arsenal មកកាន់ក្របខណ្ឌអ៊ីតាលី Serie A នៅ​រដូវក្តៅនេះ ប៉ុន្តែ​តម្លៃ​ផ្ទេរគឹជាបញ្ហា។

          ក្លឹបអ៊ីតាលីមួយនេះបានសួរនាំ Arsenal ពីលទ្ធភា​ពផ្ទេរកីឡាករ​អន្តរជាតិ​អង់គ្លេស​រូបនេះ ហើយចង់​ចំណាយ​ប្រាក់៩លានផោន​ ដើម្បីទទួល​បាន​ការ​ចូល​រួមរបស់​កីឡាកររូបនេះ។ Wilshere បានចំណាយពេលខ្ចីជើងពេញមួយរដូវកាល​មុន​ជាមួយ​ក្រុម Bournemouth ដោយបានបង្ហាញមុខ​២៧លើក​។ 

          Wilshere មិនបាន​រួម​ដំណើរ​ជាមួយក្រុម​ Arsenal សម្រាប់​ការ​ប្រកួត​កម្តៅ សាច់ដុំ​មុនរដូវកាលនៅ​អូស្ត្រាលីទេ ខណៈ​ពេល​កីឡាករ​រូបនេះ​កំពុងព្យាយាម​ស្តារទម្រង់លេងរបស់ខ្លួន​ឡើងវិញ។

          កីឡាករវ័យ២៥​ឆ្នាំ​រូបនេះនៅសល់កិច្ចសន្យា​១២ខែទៀត ប៉ុន្តែគ្មានសញ្ញា នៃការ​បន្ត​កិច្ច​សន្យាជាមួយ Arsenal ទេ៕

adverise with khmeread