ឱ្យតែទម្រេតខ្លួនភ្លាម ឈឺជើងភ្លែត...តើលោកអ្នកធ្លាប់ជួបប្រទះទេ? គេមានវិធីបំបាត់វា...

តើអ្នកធ្លាប់មានអារម្មណ៍ថាឈឺជើងពេលទម្រេតលើគ្រែដែរឬទេ? អ្នកអាចនឹងមានជំងឺមួយហៅថា Restless Leg Syndrome (រោគសញ្ញជើងរមួលមិនចេះឈប់) ហើយវាទាក់ទងនឹងសរសៃប្រសាទនិងបណ្ដាលឱ្យអ្នកឈឺជើងពេលទម្រេតម្ដងៗ។

ហើយអ្នកខ្លះពេលអង្គុយទៅក៏មានរោគសញ្ញានេះដែរ ហើយវាគ្មានថ្នាំព្យាបាលទេ ប៉ុន្ដែអ្នកអាចដោះស្រាយវាតាមវិធីសាស្រ្តខាងក្រោមនេះ។

១. ម៉ាស្សាជើង ២ ដងក្នុងមួយសប្ដាហ៍
២. កាត់បន្ថយស្រ្តេស
៣. ឧស្សាហ៍ធ្វើលំហាត់ប្រាណ ដើម្បីឱ្យសរសៃលាតសន្ធឹង
៤. ឈប់ដាក់ទូរស័ព្ទ ឬឧបករណ៍សម្រាប់ដាស់អ្នកពីដំណេក ដើម្បីគេងឱ្យលក់ស្រួល
៥. ប្រើបង់រុំក្ដៅឧណ្ហៗ ឬត្រជាក់ស្អំ
៦. ចៀសវាងអាល់កុល នីកូនទីន និងកាហ្វេអ៊ីន
៧. កន្លែងគេងមិនសមទំនង ធ្វើឱ្យលក្ខណៈនៃការដេកខុសប្រក្រតី បណ្ដាលឱ្យសរសៃទាញរមួលក្រពើ...
៨. ការរួមភេទគ្រប់គ្រាន់ក៏ជាវិធីសាស្រ្តបំបាត់អាការៈនេះដែរ
៩. ចៀសវាងថ្នាំងងុយគេង ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន ថ្នាំបង្ការក្អួត...
១០. រាងកាយត្រូវសកម្មជានិច្ច
១១. ដាក់សាប៊ូដុំនៅក្រោមខ្នើយ
១២. កល់ជើងពីក្រោមខ្នើយឱ្យរាងខ្ពស់
១៣. ទទួលយកជាតិដែកឱ្យបានគ្រប់គ្រាន់៕

adverise with khmeread