ប្រសិនបើអ្នកអាយុជាង ៣៥ សូមកាត់បន្ថយលេបថ្នាំនេះ ព្រោះវាអាចបង្កឱ្យអ្នក មានជំងឺដាច់សរសៃឈាមខួរក្បាលនិងគាំងបេះដូងបាន

ថ្នាំ Ibuprofen ត្រូវបានគេប្រើប្រាស់ពាសពេញពិភពលោក ហើយវាត្រូវបានណែនាំដោយវេជ្ជបណ្ឌិត។ វាត្រូវបានប្រើសម្រាប់បំបាត់ឈឺខ្នង ក្បាល សាច់ដុំ និងបញ្ហាច្រើនទៀត។ យ៉ាងណាមិញ មានបញ្ហាមួយដែលគេមិនបានប្រាប់អ្នកអំពីថ្នាំនេះឡើយ។

ដោយសារតែថ្នាំនេះផលិតឡើងរកចំណូលបានច្រើន មិនមាននរណាម្នាក់ប្រាប់ថាវាមានផលប៉ះពាល់នោះទេ។ ហើយវាប៉ះពាល់ខ្លាំងប្រសិនបើអ្នកប្រើប្រាស់ដោយមិនបានប្រុងប្រយ័ត្ន។ ផលប៉ះពាល់វាគឺដូចថ្នាំដទៃទៀតដែរ វាអាចបំផ្លាញតម្រងនោម ដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។

វេជ្ជបណ្ឌិត​ក៏បាន​ព្រមាន​មនុស្ស ថា​ហានិភ័យ​នៃ​ការ​ទទួលទាន​ថ្នាំ Ibuprofen អាច​នឹងមាន​គ្រោះ​ច្រើន​ជាងលា​ភ​។ ថ្នាំ​នេះ​គឺជា​ថ្នាំ​បំបាត់​ឈឺក្បាល ប៉ុន្ដែ​វា​ល្អ​សម្រាប់​សុខភាព​បេះដូង​? ក្នុង​ឆ្នាំ ២០០៥ ទីភ្នាក់ងារ​ចំណីអាហារ​និង​ឱសថ​របស់​អាមេរិក​បាន​ព្រមាន​ថា ការទទួល​ទាន​ថ្នាំ Ibuprofen អាចមាន​ហានិភ័យ​ខ្ពស់​នៃ​ការកើត​ជំងឺ​បេះដូង​។ ពួកគេ​និយាយថា មិន​ថា​ការប្រើប្រាស់​ថ្នាំ​នេះ​រយៈពេល​វែង ឬ​ខ្លី​នោះទេ មនុស្ស​នឹងមាន​ជំងឺ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​

ថ្នាំ​នេះ​អាច​បង្ក​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង​ច្រើនជាង ២០ ភាគរយ​។ ដំណឹង​ត្រូវបាន​ព្រមាន បន្ទាប់ពី​ការវិភាគ​លើ​អ្នកជំងឺ​ជាង ១០ នាក់​ទាក់ទង​នឹង​ករណី​នៃ​ការប្រើប្រាស់​ពពួក​ថ្នាំ​បំបាត់​ការឈឺចាប់ (NSAID) ចេញផ្សាយ​ដោយ​ទស្សនាវដ្ដី The British Medical Journal​។ ហើយ​ពពួក​ថ្នាំ​បំបាត់​ការឈឺចាប់​នេះ ល្អ​សម្រាប់​ការបំបាត់​ឈឺក្បាល​របស់​អ្នក ប៉ុន្ដែ​អ្នកនឹង​ត្រូវ​ទទួលបាន​ជំងឺ​គាំងបេះដូង​អម​មកជា​មួយ​ផងដែរ​៕

adverise with khmeread