ទ្រលឹងទឹងមិនសូវពេញនិយមដូចផ្លែឈើប្រភេទម្ជូរផ្សេងទៀតទេ ប៉ុន្តែអត្ថប្រយោជន៍មិនបាច់ថ្លែង...អាចព្យាបាលក្អក កម្ចាត់មុន ទប់ស្កាត់និងព្យាបាលជំងឺទឹកនោមផ្អែ ជាពិសេសបំបាត់ឈឺធ្មេញពូកែលេខ១!!!

ទ្រលឹងទឹងជាប្រភេទផ្លែឈើមានរសជាតិជូរខ្លាំង និងមានប្រភពដើមដំបូងនៅប្រទេសហ្វីលីពីន។ ផ្លែឈើតំបន់ត្រូពិកប្រភេទនេះផ្ទុកទៅដោយវីតាមីន C វីតាមីន B សារធាតុអង់ទីអុកស៊ីដង់ ផូស្វ័រ និង ជាតិដែក។ 

ទោះបីទ្រលឹងទឹងមិនសូវពេញនិយមដូចផ្លែឈើប្រភេទម្ជូរផ្សេងទៀត ប៉ុន្តែវាមានអត្ថប្រយោជន៍ខ្លាំងណាស់ដល់សុខភាព។ 

១. ព្យាបាលក្អក
កិនទ្រលឹងទឹងពីរបីផ្លែជាមួយស្ករស១ស្លាបព្រាកាហ្វេ ហើយលាយជាមួយទឹក១កែវ រួចយកទៅដាំឱ្យពុះ។ ផឹកកន្លះកែវពេលព្រឹកក្រោយពេលបាយ និង កន្លះកែវទៀតមុនពេលបាយល្ងាច។

២. ព្យាបាលជំងឺទឹកនោមផ្អែម (មិនទាន់វិវត្តទៅជាជំងឺនៅឡើយ) 
អង្ករ ៦ ស្លាបព្រា លាយជាមួយទឹកទ្រលឹងទឹង ២ ផ្លែ និង ទឹក ១ កែវ។ ដាំឱ្យពុះ រួចទទួលទាន ២ ដងក្នុងមួយថ្ងៃ។ 

៣. ព្យាបាលមុន
ត្រដុសទឹកទ្រលឹងទឹងលើមុខទុកចោល ៥ នាទី សឹមលាងទឹកចេញ ជាការស្រេច អនុវត្តយ៉ាងតិច ៥ ដងក្នុងមួយសប្តាហ៍។

៤. ព្យាបាលសន្លាក់
ដំទ្រលឹងទឹក បំពោបពីលើកន្លែងឈើសន្លាក់ ទុកចោលឱ្យស្ងួតជាការស្រេច។

៥. ព្យាបាលឈឺធ្មេញ
បំពោបទ្រលឹងទឹងត្រង់កន្លែងឈឺធ្មេញ ទុកចោលមួយស្របក់បាត់ឯង៕

adverise with khmeread