ពោតពណ៌ស្វាយ ការពាររាងកាយប្រឆាំងមហារីក និង គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម...ទើបតែដឹង!

យោងតាមការស្ទាបស្ទង់សុខភាពរបស់ថៃនាពេលថ្មីៗនេះ បានរកឃើញថា ប្រជាជនថៃមានបញ្ហាធាត់ខ្លាំងលើសស្តង់ដារកាន់តែច្រើនឡើងៗ។ នេះគឺបង្កឡើងដោយការទទួលទានចំណីខុស​ និងពុំសូវហាត់ប្រាណ ជាហេតុនាំឱ្យប្រជាជនថៃប្រឈមជំងឺមហារីក ទឹកនោមផ្អែម និងជំងឺដទៃទៀត។ 

ទោះយ៉ាងណាយោងតាមការស្រាវជ្រាវថ្មីៗនេះរបស់ថៃបានរកឃើញថា ពោតពណ៌ស្វាយ ដែលគេនិយមលាយវាជាមួយបាយដំណើប ផ្ទុកសារធាតុ Anthocyanin ដែលជាសារធាតុអង់ទីអុកស៊ីដង់ដ៏សំខាន់ក្នុងការកាត់បន្ថយបញ្ហាធាត់និងបង្កជាជំងឺទឹកនោមផ្អែម។  

សារធាតុ Anthocyanin ជួយកាត់បន្ថយការលូតលាស់របស់ដុំសាច់មហារីក ពង្រឹងប្រព័ន្ធភាពសាំការពាររាងកាយ ជួយផ្សះមុខរបួសឱ្យឆាប់ជា ជំរុញមុខងារកោសិកាឈាមក្រហម ទប់ស្កាត់ការស្ទះសរសៃឈាម កាត់បន្ថយជំងឺបេះដូង ពន្យឺតចុះខ្សោយសមត្ថភាពភ្នែក ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងពន្យឺតភាពចាស់៕

adverise with khmeread