adverise with khmeread Untitled 1

ថ្លើមធំពាសមេឃ! ជនបរទេសនៅក្រុងព្រះសីហនុម្នាក់ចាប់ក្មេងស្រីដាក់ឡានប៉ងប្រព្រឹត្តមិនល្អ តែត្រូវបានប៉ូលិសជួយសង្គ្រោះទាន់

   ព្រះសីហនុ ៖ មានជនបរទេសចាប់កុមារីម្នាក់ដាក់ឡានប៉ងប្រព្រឹត្តអំពើអ្វីមួយ ហើយបន្ទាប់ពីប៉ូលិសទទួលបានសេចក្តីរាយការណ៍ភ្លាម ក៏បានពួនស្ទាក់គ្រប់គោលដៅ នៅពេលនោះជនល្មើសដឹងខ្លួនទាន់បានទម្លាក់ក្មេងស្រីនោះចោលតាមផ្លូវរួចបើកឡានគេចបាត់។
   

    ហេតុការណ៍នេះកើតឡើងនៅចំណុចចំណោទអូរត្រាវ ក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាវេលាម៉ោង៤និង៤៥នាទីល្ងាចថ្ងៃទី៩កុម្ភៈ ឆ្នាំ២០១៦។
   

    ប៉ូលិសបានឲ្យដឹងថា ករណីជនបរទេសចាប់ក្មេងស្រីឈ្មោះ ហេង ស្រីកា ដាក់ចូលក្នុងរថយន្តម៉ាកឡឹចសីុស ហេីយបេីកគេចរត់គេច ។


     ក្នុងករណីនេះលោកឧត្តមសេនីយ៍ ស្នងការប៉ូលិសខេត្តព្រះសីហនុបានចាត់កម្លាំងចេញប្រតិបត្តិការត្រួតពិនិត្យគ្រប់គោលដៅទូទាំងខេត្ត ធ្វេីឲ្យជនសង្ស័យមិនអាចនាំក្មេងស្រីរងគ្រោះចេញពីមូលដ្ឋានបាន ក៏ទម្លាក់កេ្មងរងគ្រោះចោលនៅចំណុចចំណោទអូត្រាវ ក្នុងភូមិ១ សង្កាត់១ក្រុងព្រះសីហនុ នៅវេលាម៉ោង៤និង៤៥នាទីល្ងាចថ្ងៃទី ៩កុម្ភៈឆ្នាំ២០១៦ ហេីយបេីករថយន្តគេចបាត់ ។


     ក្មេងស្រីឈ្មោះ ហេង ស្រីកា ត្រូវបានកម្លាំងជំនាញប្រគល់ជូនឲ្យឪពុកម្តាយវិញ និងបន្តស្រាវជ្រាវរកមុខសញ្ញាសង្ស័យ ។


    ក្នុងកិច្ចប្រតិបត្តិការត្រួតពិនិត្យយានយន្តតាមគោលដៅទូទាំងខេត្ត លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឲ្យកម្លាំងក្នុងកិច្ចប្រតិបត្តិការ ធ្វេីការសុំទោសនិងអធ្យាស្រ័យពីម្ចាស់យានយន្តដែលត្រូវបានធ្វេីការត្រួតពិនិត្យ ដោយប្រាប់ពីមូលហេតុដល់ពួកគាត់ឲ្យបានយល់ ដើម្បីឈានដល់ចាប់ជនល្មើសជាជនបរទេសមកផ្តន្ទាទោសតាមច្បាប់៕

adverise with khmeread

មតិយោបល់