ក្រុមហ៊ុនពីរ គ្រោងបង្កើតសួន ឧស្សាហកម្មកសិកម្ម ធំបំផុតរួមគ្នានៅកម្ពុជា

កណ្ដាល​ ៖​ តំណាងអ្នកគ្រប់គ្រងក្រុម​ហ៊ុនហ្គោហុង នៃប្រទេសចិន បានថ្លែងឱ្យដឹងថា ដោយមានកិច្ចសហការយ៉ាងជិតស្និត ជាមួយក្រុមហ៊ុនអេង ឌី ប៉ូ អភិវឌ្ឍន៍ បច្ចុប្បន្នក្រុមហ៊ុនទាំងពីរនេះកំពុងលើកគម្រោងរបស់ខ្លួន បង្កើតសួនឧស្សាហកម្ម កសិកម្មដំណាំស្រូវធំបំផុតមួយនៅកម្ពុជា ដើម្បីផលិតស្រូវដែលមានគុណភាព តម្រូវទៅនឹងទីផ្សារនាំចេញទៅកាន់ប្រទេសចិន។  

នេះជាការលើកឡើងរបស់លោក លី ផៃលីន នាយកគ្រប់គ្រងជាន់ខ្ពស់ផ្នែកក្សេត្រសាស្រ្តក្រុមហ៊ុនហ្គោហុង នៃខេត្តក្វាងស៊ី ប្រទេសចិន បានថ្លែងលើកឡើងនៅក្នុងការចុះទស្សនៈកិច្ចនៅក្រុមហ៊ុនអេង ឌីប៉ូអភិវឌ្ឍន៍ ស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្ត​កណ្តាល នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧។
​   
លោកបានថ្លែងបញ្ជាក់ថា ក្នុងការចាប់ផ្តើមដំបូងនៅកម្ពុជា ក្រុមហ៊ុនហ្គោហុងគឺជាអ្នកប្រមូល ទិញស្រូវ ដើម្បីនាំទៅលក់នៅទីផ្សារចិន តែសម្រាប់គោលការណ៍នេះ មិនសូវទទួលបានជោគជ័យនោះឡើយ​។ ដូចនេះ ក្រុមហ៊ុនបានសម្រេចចិត្តរកទីតាំងណាមួយឱ្យបានជាក់លាក់ ដើម្បីផលិតស្រូវក្រអូបបែបធម្មជាតិដែលមានគុណភាព​ខ្ពស់ ជាពិសេសជាស្រូវដែល មានពូជសុទ្ធល្អ ដើម្បីជំរុញការនាំចេញឱ្យកាន់តែប្រសើរ ដោយក្នុងនោះក្រុមហ៊ុនហ្គោហុងបានដើរសិក្សានៅក្នុងខេត្តដែល មានសក្តានុពលដំណាំស្រូវមួយចំនួន។ ប៉ុន្តែពុំមានគម្រោងណាមួយបានបង្ហាញពីភាពវិជ្ជមាន ល្អជាងក្រុមហ៊ុនអេងឌីប៉ូ អភិវឌ្ឍន៍នេះឡើយ ក្នុងការផលិតស្រូវក្រអូបធម្មជាតិតម្រូវទីផ្សារនាំចេញទៅប្រទេសចិនបាន​។  

​លោក បានថ្លែងបន្តថា ក្រោយពីបានធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេសគ្នាទៅវិញ​ទៅមក បច្ចុប្បន្នក្រុមហ៊ុនទាំងពីរ កំពុងលើកគម្រោងរបស់ខ្លួនដ៏ធំបំផុតមួយ ដើម្បីបង្កើតសួនឧស្សាហកម្មកសិកម្ម ដំណាំស្រូវនៅកម្ពុជា ជាទិសដៅស្វែងរកភាពជោគជ័យឱ្យកាន់តែល្អប្រសើរ ដែលជាផលប្រយោជន៍រួមរបស់ក្រុមហ៊ុន ទាំងពីរ ជាពិសេសការរផ្តល់ផលប្រយោជន៍រវាងប្រទេសទាំងពីរផងដែរ។

​ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្មដំណាំស្រូវនេះ លោក តាំង សុខឃី ជំនួយការក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ បានថ្លែងលើកឡើងថា មុននឹងក្រុមហ៊ុនហ្គោហុងនៃខេត្តក្វាងស៊ីប្រទេសចិន បានចាប់ដៃគូជាមួយក្រុមហ៊ុនអេងឌីប៉ូអភិឌ្ឍន៍ក្រុមហ៊ុនមួយនេះ បានដើរធ្វើការសិក្សាជាច្រើនឆ្នាំមកហើយ ទើបសម្រេចចិត្តថា មានតែក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍តែមួយគត់ដែល មាន សង្វាក់ផលិតកម្មស្រូវក្រអូបធម្មជាតិតម្រូវទៅនឹងទីផ្សារចិនបាន ព្រោះបច្ចុប្បន្នក្រុមហ៊ុននេះកំពុងចាប់ផ្តើមនៅក្នុងគម្រោងទី២ មួយទៀត ដែលជាគម្រោងប្រកបដោយសក្តានុពល នៅក្នុងការផលិតកសិកម្មដំណាំស្រូវនេះ។

​លោក តាំង សុខឃី បានបន្តថា "សម្រាប់គម្រោងជំហានទី២ ដែលកំពុងសហការមួយក្រុមហ៊ុនហ្គោហុង ដើម្បីផលិតស្រូវធម្មជាតិនេះ គឺចាប់ផ្តើមលេចចេញរូបរាងជាបណ្តើរៗហើយ នៅលើទំហំផ្ទៃដីប្រមាណជាង២ម៉ឺនហិកតា នៅក្នុងគម្រោងផលិតស្រូវក្រអូបធម្មជាតិ ដើម្បីនាំចេញទៅកាន់ទីផ្សារចិន ស្របតាមស្តង់ដារអន្តរជាតិមួយ។ ជាពិសេស ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចកាលសម្ដេច តែងតែលើកទឹកចិត្តនិងគិតគូរខ្ពស់ក្នុងការជំរុញនាំអង្ករចេញឱ្យបាន១លានតោនក្នុងមួយឆ្នាំៗ"៕

adverise with khmeread