ជិះឡានលឿនពេក!!! ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ...ក្រឡាប់ផ្ងារជើងឡើងលើ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តលឿនពេកខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង ការពីវេលាម៉ោង១១ និង៣០នាទីយប់ទី១៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខក្រុមហ៊ុនបំពង់ទីបជ័រ ខេអេសភី ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោគ រាជធានីភ្នំពេញ បណ្តាលឱ្យវៀចចេញចំនួន១ផ្ទាំង ហើយរថយន្តបង្កក្រឡាប់ផ្ងារជើងច្រង៉ាង សំណាងល្អម្ចាស់រងរបួសស្រាល រួមនិងមិត្តម្នាក់ទៀត។

ប៉ូលិសនិយាយថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកព្រូសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Z-2563 បើកបរតាមបណ្តោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ មកដល់ចំណុចកើតហេតុខាងលើ បានរ៉េចង្កូតទៅបុកក្បាលនាគពេញទំហឹង បណ្តាលឱ្យរបូតចេញកង់ចំណែករថយន្តបង្ក​បានក្រឡាប់ផ្ងារជើងច្រង៉ាង សំណាងល្អម្ចាស់រងរបួសស្រាល ភ្លាមៗនោះម្ចាស់រថយន្តបង្ក​ និងមិត្តភក្តិ បានឡើងជិះម៉ូតូកង់បីគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តបង្កនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុក្ខនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

adverise with khmeread