ម៉ូតូ២គ្រឿងជិះម៉ះគ្នាដួល ចូលកុងតឺន័រកិន ស្លាប់...

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង​ និង២នាក់ទៀតរងរបួសធ្ងន់និងស្រាល ក្នុងគ្រោះថ្នាក់ចរាចរ ម៉ូតូនិងម៉ូតូជិះប៉ះគ្នា ដួលក៏ត្រូវរថយន្តកុងតឺន័របុកអូសបណ្តាលខ្ទេចក្បាលរយះក សឹងដាច់ពីស្មារ នៅវេលាម៉ោង២១ និង០០នាទីយប់ថ្ងៃទី១៦ កក្តដា ២០១៧ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ (ណតប្រីត) ភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា សពខាងលើនេះមានឈ្មោះ សំ សម្បត្តិ អាយុ២៤ឆ្នាំ មុខរបរជាងឈើ (តុទូរ) ស្នាក់នៅភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ មានស្រុកកំណើត ស្រុកកំពង់ត្របែក
ខេត្តកំពង់ឆ្នាំង​។

ម៉ូតូទាំង២គ្រឿងដែលប៉ះគា្នទី១ម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ ស៊េរី០១៦ ស្លាកលេខ 1FW-6007 ជិះគ្នា២នាក់ និងទី២ ម៉ាកហុងដារសង់ប៊ិកពណ៌ខ្មៅពាក់ស្លាកលេខ 1BG-8549 ជិះគ្នា៣នាក់។

​តាមសម្តីពីមិត្តភក្ដិ (របស់ជនរងគ្រោះ) ដែលជិះជាមួយគ្នា (រងរបួសបាក់ជើងទៅសង្គ្រោះនៅមន្ទីរពេទ្យ) បានឱ្យដឹងថា ពេលកើតហេតុជនរងគ្រោះ និងគាត់ចេញមកពីលេង នៅផ្ទះបងម្តុំវត្ត ពោធិញាណ្ណ ផ្លូវ៣៧១ លុះដល់ម៉ោងកើតក៏ធ្វើដំណើរមកវិញគោលបំណងទៅផ្ទះជួលវិញនៅភូមិដំណាក់ធំ៣ ដោយជិះមកដល់ផ្លូវ៣០ម៉ែត្រជាផ្លូវកំពុងស្ថាបនាចាក់បេតុងម្ខាង រួចនៅម្ខាងក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកសង់ប៊ិកជិះមកបញ្ច្រាស ទិសគ្នាយ៉ាងលឿនមកប៉ះជាមួយម៉ូតូសង់ស៊េរី០១៦ បណ្តាលឱ្យម៉ូតូទាំង២គ្រឿងដួល ភ្លាមនោះក៏មានរថយន្តកុងតឺន័របើកមកដល់ កិននិងអូសជនរងគ្រោះ (សព) ខ្ទេចក្បាល រយះស្មារចេញពីក ដូចគេកាប់អ៊ីចឹង​។

បើតាមសាក្សីពីកន្លែងកើតហេតុបានឱ្យដឹងថា ក្រៅពីស្លាប់ម្នាក់ នៅមានជនរងគ្រោះចំនួន៤នាក់ទៀត ២នាក់ធ្ងន់ និង២នាក់ស្រាល ត្រូវក្លីនិករស្មីដឹកទៅសង្គ្រោះ៣នាក់ និងក្លីនិកសួគា៍ដឹកទៅសង្គ្រោះម្នាក់។

ក្រោយកើតហេតុរថយន្តកុងតឺន័រ បានបន្តទៅមុខដោយសុវត្ថិភាព បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទៅដល់ជួលសម្រួលចរាចរ និងបានទាក់ទងទៅជំនាញចរាចរខណ្ឌមកវាស់វែងយកម៉ូតូទាំង២ ទៅរក្សាទុកនៅអធិការដ្ធាននគរបាលខណ្ឌមានជ័យ៕

adverise with khmeread