ឃាត់ខ្លួនជនសង្ស័យ០៣នាក់ពាក់ព័ន្ធគ្រឿងញៀន

កណ្ដាល ៖ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ជាមួយគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់ថ្ងៃទី១៧ កក្កដា ២០១៧​ វេលាម៉ោង​​១ និង១៧នាទីចំណុចតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំណុចមុខវត្តក្រពើហារ ស្ថិតក្នុងភូមិក្រពើហារ​ សង្កាត់ព្រែកឫស្សី​ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា​ ជនសង្ស័យចំនួន ០៣​ នាក់ (ឃាត់ខ្លួន)៖ ១-ឈ្មោះ​ សោម​ ដេវីន​ ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិ​ កំពង់សំណាញ់​ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ មុខរបរ​ មិនពិតប្រាកដ​, ២-ឈ្មោះ​ អាន​ លីហ៊ង​​​ ភេទ​ប្រុស​ អាយុ​​១៧​ឆ្នាំ​ មានទីលំនៅភូមិដើមគរ​ សង្កាត់ដើមមៀន​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ មុខរបរ​ នៅផ្ទះ​ និង៣-ឈ្មោះ​ ឡុង​ ចំណាន​ ភេទ​ ប្រុស​ អាយុ​១៧ឆ្នាំ​ មានទីលំនៅភូមិព្រែកហូរកើត​ សង្កាត់ព្រែកហូរ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ មុខរបរ​​នៅផ្ទះ​​។

វត្ថុតាងចាប់យករួមមាន​៖ ម្សៅក្រាមថ្លាស សង្ស័យសារធាតុញៀន (ម៉ាទឹកកក) ០២​ កញ្ចប់តូច និងម៉ូតូ​ ០១​គ្រឿង​ម៉ាក HONDA DRAEM City100 កូរ៉េ​ ពណ៌ក្រហម​ មានស្លាកលេខ​ ភ.ព1​ ឌ​ 5115។ 

ប៉ូលិសបន្តថា នៅពេលវេលាកើតហេតុដូចខាងលើកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី កំពុងតែជិះល្បាតតាមគោលដៅក្នុងក្រុងតាខ្មៅ ពេលដែលល្បាតមកដល់ចំណុចកើតហេតុខាងលើក៏បានជួបជាមួយនឹងជនសង្ស័យទាំង​៣​នាក់កំពុងតែជិះម៉ូតូ​ ដោយមានការសង្ស័យកម្លាំង​ក៏បានធ្វើការឃាត់ខ្លួនសួរនាំ​ ហើយធ្វើការត្រួតពិនិត្យឆែកឆេរទៅលើខ្លួនជនសង្ស័យទាំង​៣​នាក់នោះ​ បានរកឃើញថ្នាំញៀនចំនួន០២​កញ្ចប់តូច​ ដែលលាក់ក្នុង​កញ្ចប់បារីនៅក្នុងខ្លួនរបស់ឈ្មោះ​ សោម​ ដេវីន​ តែម្តង បន្ទាប់មកកម្លាំងសមត្ថកិច្ច ក៏បាននាំខ្លួនជនសង្ស័យទាំងបីនាក់ខាងលើមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ​ ដើម្បីធ្វើការសាកសួរ​ និងកសាងសំណុំរឿងតាមនីតិវិធី​។ 

តាមចម្លើយរបស់ជនសង្ស័យខាងលើសារភាពថា ចំពោះការប្រើប្រាស់ថ្នាំញៀនវិញ​ ជនសង្ស័យទាំង​ បី​ នាក់ធ្លាប់បានប្រើប្រាស់ថ្នាំញៀន​អស់រយៈពេល​ ជិតកន្លះឆ្នាំមកហើយ។ ក្រៅពីប្រើប្រាស់ថ្នាំញៀនជនសង្ស័យ​ បីនាក់ខាងលើមិនធ្លាប់បានប្រព្រឹត្តបទល្មើស​ លួច​ ឆក់​ ប្លន់​ និង​ ហិង្សារអ្វីឡើយ៕

adverise with khmeread