adverise with khmeread 2

​ចចាមអារ៉ាម​៖ ក្រុម​បិសាច​ក្រហម​ទាក់ទង​គ្រូបង្វឹក Spur ជុំវិញ​ការនាំយក​លោក​មក​ទឹកដី Old Trafford

ក្រុម​បិសាច​ក្រហម Manchester United ត្រូវបាន​គេ​រាយការណ៍​ថា​បាន​លួច​មាន​ទំនាក់ទំនង​ជាមួយ​ភ្នាក់ងារ​របស់លោក Mauricio Pochettino ជុំវិញ​ការទាក់ទាញ​នាំយក​គ្រូបង្វឹក​រូបនេះ​មក​ធ្វើជា​អ្នកចាត់ការ​ថ្មី​របស់​ពួកគេ​។​

​ក្រុម​បិសាច​ក្រហម​កំពុង​រៀបចំ​គម្រោង​ស្រោចស្រង់​ក្លឹប​ឡើងវិញ​ដោយ​គ្មាន Louis van Gaal ជាមួយនឹង​របាយការណ៍​បញ្ជាក់ថា​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ការដើរ​ចេញពី​ទឹកដី Old Trafford នា​ចុងបញ្ចប់​រដូវ​កាល​នេះ​។​

​ទន្ទឹមនឹង​គ្នា​នេះដែរ​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុ​ហ្គា​ល់​លោក Jose Mourinho ហាក់​មើលទៅ​ក៏ដូចជា​មានប្រៀប​ខ្លាំង​ជាង​សម្រាប់​តំណែង​មួយ​នេះ បើ​យោងតាម​សារព័ត៌មាន​ធំៗ​របស់​ប្រទេស​អង់គ្លេស​៕

 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់