ពេទ្យប្រេស៊ីលខ្លាំងមែន!!! ម្តាយស្លាប់ខួរក្បាលទៅហើយ តែអាចចិញ្ចឹមខួរឱ្យរស់មួយរយៈសិន ដើម្បីសង្គ្រោះកូនភ្លោះក្នុងផ្ទៃ ឱ្យបានឃើញពន្លឺថ្ងៃ

ស្ត្រីមានគត៌ និងស្លាប់ខួរក្បាលម្នាក់ ត្រូវបានជួយសង្គ្រោះឱ្យបន្តរស់នៅបានសម្រាប់រយៈ ១២៣ថ្ងៃ ដែលជារយៈពេលវែងបំផុត មុនពេលដែលនាងបានបង្កើតកូនភ្លោះ ដោយផ្នែកវះកាត់សង្គ្រោះបន្ទាន់។

នាង Frankielen da Silva Zampoli Padilha វ័យ ២១ឆ្នាំ មកពីទីក្រុង Campo Largo ប្រទេសប្រេស៊ីល បានស្លាប់អំឡុងមានគត៌កាលពីខែតុលា កាលពីឆ្នាំមុនបន្ទាប់ពីទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាល។

វេជ្ជបណ្ឌិតបានសម្រេចចិត្តជួយសង្គ្រោះទារកមានអាយុប្រាំអាទិត្យនៅក្នុងស្បូន បន្ទាប់ពីបេះដូងរបស់ពួកគេបានបន្តលោតនៅខាងក្នុងស្បូនរបស់ម្តាយរបស់ពួកគេ។

បុគ្គលិកនៅឯមន្ទីរពេទ្យ Nosso Senhora do Rocio បានបំពាក់គ្រឿងលំអទីធ្លាជុំវិញគ្រែរបស់នាង Padilha ជាមួយរូបភាពរបស់នាង ដោយមានការច្រៀងចម្រៀងបំពេរទៅកាន់កូនមិនទាន់សម្រាល និងនិយាយទៅកាន់ទារកកំពុងនឹងលូតលាស់ក្នុងគោលបំណងជំនួសនូវក្តីស្រឡាញ់របស់ម្តាយរបស់ពួកគេ។

ឪពុករបស់ក្មេងទាំងពីរ គឺលោក Muriel Padilha វ័យ ២៤ឆ្នាំបានបរិយាយថា កំណើតរបស់ពួកគេគឺជា "អព្ភូតហេតុ" បន្ទាប់ពីវេជ្ជបណ្ឌិតធ្លាប់បាននិយាយថា ពួកគេមិនមានសង្ឃឹមក្នុងការរស់រានមានជីវិតនោះឡើយ។

ទារកភ្លោះទាំងពីរបានសម្រាលដោយមានសុវត្ថិភាព ដែលមានឈ្មោះថា Ana Vitoria មានទម្ងន់ ១,៤គីឡូក្រាម ខណៈដែលប្អូនប្រុសរបស់នាង Asaph មានទម្ងន់ ១,៣គីឡូក្រាម។ សុខភាពរបស់ពួកគេត្រូវបានប្រៀបធៀបទៅនឹងទារកមិនគ្រប់អាយុដែលមានអាយុដូចគ្នា។

ទារកទើបនឹងកើតទាំងពីរត្រូវបានថែទាំនៅក្នុងកែវចិញ្ចឹមសម្រាប់រយៈពេលបីខែ ហើយបច្ចុប្បន្នត្រូវបានមើលថែទាំដោយម្តាយរបស់នាង​ Frankielen គឺ អ្នកស្រី Angela Silva ខណៈដែលលោក Padilha​ ត្រូវបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន៕


adverise with khmeread